Sponsor
Pisey

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងត្បូង​​ចុះផ្សាយដោយ​ សារពត័មាន Express​ បាន​ឲ្យដឹង​ថា​ មេដឹកនាំ​កូរ៉េខាងជើង​ លោក​គីម​ យុង​អ៊ុន កំពុង​មាន​ការ​ព្រួយបារម្ភ​ និង​ភ័យខ្លាច ចំពោះ​ឃាតកម្ម​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការប៉ុនប៉ង​វាយប្រហារ​សម្ងាត់​មួយ​ ដែល​អាច​នឹង​លុប​បំបាត់​សក្ដានុពល​របស់​ខ្លួន។

សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​ជាតិ​ (NIS) បាន​ឲ្យ​ដឹង​ថា​ អាមេរិក​ និង​កូរ៉េខាងត្បូង​កំពុង​ព្យាយាម​បង្កើត​ក្រុម​កងកម្លាំង​ពិសេស ក្នុង​គោល​បំណង​បញ្ជូន​ទៅ​វាយ​ប្រហារ​មេដឹកនាំ​ ទីក្រុង​ព្យុងយ៉ាង។​ ទន្ទឹម​គ្នា​នេះ​ដែរ​ សមាជិក​សភាជាតិ​ទីក្រុង​សេអ៊ូល​ លោក​ Lee Cheol–woo​ ជឿជាក់​ថា ការ​កាន់​អំណាច​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ គឺជា​ទង្វើ​ដ៏​ព្រួយបារម្ភ​បំផុត ​ដែល​ជំរុញ​ឲ្យ​មេបញ្ជាការ​យោធា​របស់​ខ្លួន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​តាម​ព្រំដែន។  ​   

លោក​និយាយ​ថា​ "គីម យុងអ៊ុន ជឿស្លុង ចំពោះ​ព័ត៌មាន​ទាំង​ឡាយ​ អំពី​ប្រតិបត្តិការ​យោធា​​ ដែល​រាយការណ៍​ពី​មនុស្ស​ក្រោម​បង្គាប់​របស់​លោក​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ អាមេរិក ឬ​កូរ៉េខាងត្បូង ​ជា​អ្នក​ធ្វើ​សកម្មភាព​អ្នក​បង្ក​រឿង​មុន​”។ 

ជាចុងក្រោយ​ NIS​ បាន​សង្កត់​ធ្ងន់​ថា​ "កូរ៉េខាងជើង​មាន​តំបន់​ពិសេស​មួយ​ ដែល​អាច​ផ្គត់ផ្គង់​ប្រេង​បាន​ដោយខ្លួនឯង និងថែមទាំង​ធញវការនាំចេញ​ទៅកន្លែងសំខាន់ៗ​ទៀតផង ​ជាហេតុ​នាំ​ប្រទេស​មួយ​នេះ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ ទោះ​បី​ជា​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ប្រទេស​មួយ​ចំនួន និង​ UN ​ក៏​ដោយ"។ ​យ៉ាងណាមិញ​រដ្ឋាភិបាល​អាមេរិក​បាន​រំពឹង​ថា ការអភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ ទៅ​លើ​មីស៊ីល​អន្តរទ្វីប ​(ICBM) ​របស់​ទីក្រុង​ព្យុងយ៉ាង​ កំពុង​ស្ថិត​ក្នុង​ជំហាន​ទី១ ​នៅ​ឡើយ។ 

គួរ​បញ្ជក់​ផង​ដែរ​ថា តម្លៃ​ប្រេង​កូរ៉េខាងជើង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ពី​ប្រទេស​ជិតខាង​ ដោយ​លក់​​​ក្នុង​មួយ​គីឡូក្រាម មាន​តម្លៃ​ ៦​ពាន់​វុន ​ស្មើ​នឹង ៤.១៦​ផោន​ ក្នុង​ខែ​ឧសភា​កន្លង​មក​នេះ​ តម្លៃ​ប្រេង​ឡើង​រហូត​ដល់​ ១៣.៣៨​ផោន​ ហើយ​ក្នុង​ខែ​មិថុនា​នេះ​នៅ​ចុះ​សល់​ត្រឹមតែ​ ១០.៤១​ផោន​ប៉ុណ្ណោះ៕​  

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor