
ក្រសួងការពារជាតិអាមេរិក គ្រោងនឹងបញ្ជូនទាហាន បន្ថែមទៀតទៅប្រទេស អាហ្វហ្គានីស្ថាន ដើម្បីជួយដល់ប្រតិបត្តិការរបស់អង្គការ NATO និងទាហានសម្ព័ន្ធមិត្តចម្រុះដែលឈរជើងនៅក្នុងប្រទេសនេះ។ បើយោងតាមសារព័ត៌មាន military បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការកម្លាំងអាមេរិកដែលមានមូលដ្ឋានទ័ពនៅអាហ្វហ្គានីស្ថាន លោក John Nicholson បានស្នើសុំកងកម្លាំងបន្ថែមប្រមាណ ៣ពាន់ ទៅ៥ពាន់នាក់ទៀត សម្រាប់ដាក់ពង្រាយនៅក្នុងប្រទេសនេះ។ នាពេលបច្ចុប្បន្ននេះទាហានអាមេរិក ណាតូ និងសម្ព័ន្ធមិត្តចម្រុះសរុបជិត ១ម៉ឺននាក់ ដែលមិនបូករួមទាំងនឹងមូលដ្ឋានបណ្ដោះអាសន្ននោះទេ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០០១ ទាហានអាមេរិក និងទាហានសម្ព័ន្ធមិត្តចម្រុះសរុបចំនួន ២៣៩៩នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បូករួមទាំងឡានដឹកទាហានរបស់អាមេរិក ជាច្រើនគ្រឿងត្រូវខូចខាតផងដែរ៕

