សកម្មភាពដ៏គួរឲ្យគោរពរបស់អតីតកងកម្លាំងជំនួយពិសេសសហរដ្ឋអាមេរិកម្នាក់ ត្រូវគេថតបានខណៈពេលលោកហ៊ានពុះពាប្តូរជីវិតរត់ចូលទៅជួយក្មេងស្រីរងគ្រោះម្នាក់កំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់បំផុតនៃសមរភូមិប្រយុទ្ធដ៏ក្តៅគគុកប្រឆាំងជាមួយក្រុម ISIS ដើម្បីវាយលុកយកទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ខាងជើង ដែលក្រុមនេះបានគ្រប់គ្រង់អស់ជិតមួយឆ្នាំ។


អតីតកងកម្លាំងជំនួយទាហានពិសេសសហរដ្ឋអាមេរិកខាងលើមានឈ្មោះថា David Eubank អាយុ ៥៦ឆ្នាំ, លោកបានរត់កាត់គ្រាប់ និងរតរំលងលើសាកសពជនស៊ីវិលជាច្រើន ដើម្បីទាញយកក្មេងស្រីអាយុ៥ឆ្នាំម្នាក់ដែលនៅមានជីវិតមកដាក់ទៅទីសុវត្តិភាព ខណះពេលដៃគូរទាហានពីរនាក់ផ្សេងទៀតបានបាញ់បញ្ឆោតការពារ ពេលលោករត់ទៅសង្គ្រោះក្មេងស្រីនោះ។


លោក Eubank បានប្រាប់និងបង្ហាញអារម្មណ៍របស់ខ្លួនប្រាប់បណ្តាញព័ត៌មាន Los Angeles Times ថា:
ខ្ញុំបានគិតថា ខ្ញុំប្រហែលជាស្លាប់ហើយនៅពេលដែលធ្វើបែបនេះ ហើយខ្ញុំក៏សង្ឃឹមថាប្រពន្ធ និងកូនរបស់ខ្ញុំនឹងយល់អំពីការលះបង់នេះ។ ប៉ុន្តែខ្ញុំបានរួចផុតជីវិតខណះពេលមិត្តរួមក្រុមខ្ញុំម្នាក់ស្លាប់ ក្នុងការជួយសង្គ្រោះនេះ។


គួរបញ្ជាក់ផងដែលថា សមាជិកក្រុមគ្រួសារទាំងអស់របស់លោក Eubank ធ្លាប់បានស្ម័គ្រចិត្តមកជួយជីវិតប្រជាពលរដ្ឋរងគ្រោះព្រោះសង្គ្រាមប្រឆាំង ISIS ក្នុងប្រទេសអីរ៉ាក់ ដោយមិនគិតពីសុវត្តិភាពផ្ទាល់ខ្លួននោះទេ ហើយលោកជឿថាព្រះជាអ្នកបញ្ជូនរូបលោកមកទីនេះ។ បេសកម្មទីមួយរបស់លោកត្រូវបានបញ្ជប់ ហើយលោកសង្ឃឹមថានឹងចាប់ផ្តើមបេសកម្មថ្មីៗបន្តទៀត។


ទស្សនាវីដេអូនៃការជួយសង្គ្រោះក្មេងស្រីខាងក្រោមនេះ: