
មនុស្ស ២នាក់ ត្រូវបានគេបាញ់សម្លាប់ភ្លាមៗ ខណៈដែលក្រុមសកម្មប្រយុទ្ធបើកការបាញ់ប្រហារមួយ លន់ឮយ៉ាងកក្រើក នៅក្នុងរមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយកន្លែង នៅប្រទេសម៉ាលី។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
ប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ ដែលជឿជាក់ជាក្រុមសកម្មប្រយុទ្ធជីហាដនោះ បានបាញ់ប្រហាររះចូលទៅកាន់រមណីយដ្ឋាន បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ជាច្រើនរងរបួស និងមួយចំនួនចាប់ជាចំណាំខ្មាំង។ យ៉ាងណាមិញពួកគេត្រូវបានក្រុមកងកម្លាំងរបស់រដ្ឋាភិបាលម៉ាលី រំដោះខ្លួនចេញមកវិញ ខណៈដែលភេរវកររត់គេចខ្លួន។
ប៉ូលិសបានបញ្ជាក់ថា ពួកគេចាប់បានក្រុមសកម្មប្រយុទ្ធជីហាដម្នាក់ រួមទាំងរឹបអូសកាំភ្លើងយន្តមួយដើម និងគ្រាប់បែកអត្តឃាតជាច្រើនគ្រាប់ទៀត៕
