Sponsor
Pisey

​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោម​ការ​រៀបចំ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ការ​ពិនិត្យ​តាមដាន​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ ​​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​។ អ្វីដែលជាការចាប់អារម្មណ៍ របស់អ្នកលេងហ្វេសប៊ុក និងប្រជាពលរដ្ឋខ្មែរនោះគឺ កញ្ញា ស៊ិន រ៉ូហ្សិត បានជាប់​ឆ្នោត​ជា​ចៅ​សង្កាត់ អូរចារ ក្នុង​ខេត្ត​បាត់ដំបង ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ។

កញ្ញា​ដ៍ស្រស់​សោភា​ម្នាក់​នេះ​នឹង​ក្លាយ​ជា​មេឃុំ​វ័យ​ក្មេង​​ ដែល​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​តែង​កោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កញ្ញា ទោះ​បី​ជា​នារីក្ដី​ក៍នាង​មិន​ដែល​បោះបង់​ការ​តស៊ូ​ដែរ រហូត​អាច​ទទួល​បាន​ជោគជ័យ​។

ជាមួយគ្នានេះដែរ នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ក៍បានធ្វើការលើកឡើងផងដែរ ចំពោះបងប្អូនដែលបោះឆ្នោតជូនកញ្ញា៖

ការតបស្នងរបស់ខ្ញុំចំពោះបងប្អូន គឺមានតែប្រឹងប្រែងបំរើពលរដ្ឋអោយល្អ និងប្រឹងប្រែងខិតខំបញ្ចេញស្នាដៃ !🌹
 

ទស្សនាសកម្មភាពផ្សេងទៀតរបស់គាត់៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor