Sponsor
Pisey

តើលោកអ្នកនៅចាំបានទេរូបថតកូនក្មេងដែលបានរងគ្រោះក្នុងរបបលោក អាសាធ ក្នុងប្រទេស៊ីរីដែរឬទេ? រូបថតមួយសន្លឹកនេះត្រូវបានទទួលការអាណិតអាសូរ និិងចាប់អារម្មណ៍ពី មហាជននៅលើសកលលោក និងបានចែកចាយបន្តគ្នាទៅកាន់បណ្តាញសង្គមធំៗជាច្រើន។

រូបចាស់របស់ក្មេងរងគ្រោះ - រូបថត: @REUTERS

គួរបញ្ជាក់ផងដែលថាក្មេងខាងលើមានឈ្មោះថា Omran Deqneesh គេត្រូវបានអ្នកកាសែតប្រមាញ់យករូបថតនៅពេលដែលគេកំពុងតែអង្គុយនៅក្នុងឡានពេទ្យទាំងភាពភ័យខ្លាច ដោយមានឈាម និងដីប្រឡាក់ពេញមុខ និងខ្លួនប្រាណ បន្ទាប់ពីរងការទម្លាក់គ្រាប់បែកលើទីក្រុង Aleppo ដែលជាកន្លែងក្មេងម្នាក់នេះរស់នៅ។

នេះជាវីដេអូនៅពេលដែលក្មេងខាងលើបានរងគ្រោះ:

ប៉ុន្តែក្រោយពីទទួលការជួយសង្គ្រោះ ថ្មីៗនេះរូបភាព និងវីដេអូថ្មីបានបង្ហាញពីភាពផ្លាស់ប្តូររបស់ក្មេងរងគ្រោះខាងលើ ទៅជាក្មេងដែលមានសុខភាពរឹងមាំ និងរស់នៅយ៉ាងសប្បាយកក់ក្តៅជាមួយគ្រួសាររបស់គេ។

- រូបថត: @Kinana Aliouche
- រូបថត: @Kinana Aliouche
- រូបថត: @Kinana Aliouche

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូនេះខាងក្រោម:

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor