Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​លិខិត​មួយនៅ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ​ ផ្ញើ​ជូន​នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​និង នាយ​ឧត្តមសេនីយ៍​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​​​​ ដែលមាន​អត្ថន័យ​​ទំនង​ជា​ចង់​បើកភ្លើង​​ខៀវ​​ឲ្យ​ អតីត​មេ​បក្ស​សង្គ្រោះ​ជាតិ​  លោក សម រង្ស៊ី​ កំពុង​រស់​នៅ​ឯ​បរទេស​ អាច​វិល​ចូល​ស្រុក​វិញ​។

តាម​លិខិត​ខាង​លើ​លេខ ៤៦៩ សជណ​ ​​ដែល​ចុះ​ហត្ថលេខា​ដោយ​ លោក តឹករ៉េត​ សំរេច​ រដ្ឋលេខាធិការ​ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​នេះ​​ មាន​ខ្លឹមសារ​​លុប​ចោល​​​នូវ​លិខិត​ លេខ​ ១៥១របក​ ចុះ​ថ្ងៃទី​ ១២ ខែ​តុលា​ ឆ្នាំ​២០១៦​ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ស្តី​ពី​​ការ​ទប់​ស្កាត់​បុគ្គល​ សម​ រង្ស៊ី​ ប្រធាន​ប្រឆាំង​​ធំ​ជាង​គេ​នៅ​កម្ពុជា​ កុំឲ្យ​វិល​មក​កម្ពុជាវិញ​បាន​។​ សម្រាប់​​​​​​ព័ត៌មានលម្អិត សូមអាន​លិខិតខាងក្រោមនេះ​៖​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor