
តើសមត្ថកិច្ចចាប់ពីថ្នាក់ណាមានសិទ្ធិដាក់អាវុធតាមខ្លួន ហើយការផ្ទុះអាវុធអាចផ្ទុះបានក្នុងហេតុផលណា ?
ជាការឆ្លើយតបទៅកាន់អ្នកកាសែត ក៍ដូចជាចែករំលែកចំណេះដឹង លោក ផែង វណ្ណៈ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
ខ្ញុំសុំឆ្លើយថា ចាប់ពីស័ក្តិប្រាំឡើងទៅទើបមានសិទ្ធិយកអាវុធខ្លីតាមខ្លួន ក្រោមស័ក្តិប្រាំទាល់តែមានបញ្ជាបេសកកម្មទើបអាចកាន់អាវុធបាន ហើយពេលចប់បេសកកម្មត្រូវយកមកទុកនៅអង្គភាពវិញ ។ ការយកអាវុធចេញក្រៅអង្គភាពដោយគ្មានបេសកម្ម ឬ គ្មានបញ្ជាគឺខុសច្បាប់ ។
ចំពោះសំណួរសួរថា តើអាចផ្ទុះអាវុធបាននៅពេលណា ខ្ញុំពិបាកឆ្លើយបន្តិច តែបើចុះបង្ក្រាបបទល្មើស ហើយជនល្មើសមានអាវុធបាញ់មកលើសមត្ថកិច្ចនោះសមត្ថកិច្ចមានសិទ្ធិបាញ់តបតដើម្បីការពារខ្លួន តែការផ្ទុះអាវុធរបស់សមត្ថកិច្ចត្រូវរាយការណ៍សុំគោលការណ៍មកមេកើយរបស់ខ្លួនមុននឹងបាញ់តបត មិនមែនចេះតែបាញ់ដោយគ្មានបទបញ្ជាទេ ។ លើកលែងតែក្នុងករណីពិសេសដែលជនល្មើសបាញ់ស្រោចមកខ្លាំង សមត្ថកិច្ចអាចបាញ់តបតដោយមិនបាច់មានបញ្ជាក៏បានតែត្រូវរាយការណ៍ទៅមេភ្លាមៗចំពោះហេតុការណ៍បែបនេះ ។
ចំពោះការបាញ់បើកផ្លូវដោយសារតែដឹកកូនទៅពេទ្យអត់មានចែងក្នុងច្បាប់ ឬបទវិន័យរបស់កងកម្លាំងទេ ។
