Sponsor
Pisey

សិល្បៈ ៖ ខណៈ​ដែល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ក្លាយ​ជា​ម្ចាស់​ផ្ទះ​វិឡា​ក្នុង​បុរី​ទំនើប​ៗ​ និង​មាន​តម្លៃ​ដល់​កន្លះ​លាន់​ដុល្លារ​មក​ នៅ​ពេល​នេះ​តារា​ចម្រៀង​វ័យក្មេង​លោក​ ដួង វីរៈសិទ្ធ​ ក៏​ចាប់ផ្ដើម​បង្ហើប​ប្រាប់​ គម្រោង​រស់នៅ​ក្នុង​ផ្ទះ​វិឡា​ផង​ដែរ ​ប៉ុន្តែ​ប្រភេទ​ផ្ទះ​ដែល​លោក​បង់​រស់នៅ​ នោះ​មាន​ទីតាំង​មិន​ស្ថិត​ក្នុង​បុរី​ទេ ​គឺ​ជា​វិឡា​មួយ​សង់​នៅ​ទីតាំង​ល្អ​មាន​សភាព​ស្ងប់ស្ងាត់​ និង​ដាច់​ដោយ​ឡែក​ពី​គេ។​

តារា​ភាគ​ច្រើន​ចូល​ចិត្ត​ទិញ​ផ្ទះ​រស់នៅ​ក្នុង​បុរី​ទំនើប​ៗ​ ដោយ​គេ​យល់​ថា​ ក្នុង​បុរី​មាន​សុវត្ថិភាព​ល្អ​ ថ្លៃថ្នូរ​ និង​ងាយស្រួល​លក់​ចេញ​យក​ចំណេញ​ផង​ដែរ​។ ដោយឡែក​តារា​ចម្រៀង​លោក​ ដួង វីរៈសិទ្ធ​ ខណៈ​ដែល​អាជីព​សិល្បៈ​របស់​ខ្លួន​កំពុង​តែ​ហុច​ផល​ផ្លែផ្កា​ផង​នោះ ​លោក​ក៏​បាន​បោះ​គោលដៅ​រស់នៅ​ក្នុង​ផ្ទះ​វិឡា​ ដូច​រៀម​ច្បង​ៗ​ ខុស​តែ​លោក​មិន​ចង់​រស់នៅ​ក្នុង​បុរី​ដែល​មាន​មនុស្ស​អ៊ូអរ​នោះ​ទេ។​

ដួង វីរៈសិទ្ធ​ បញ្ជាក់​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​នៅ​ វេបសាយ​ Kqube.net​ នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​សម្រាប់​ផ្ទះ​រស់នៅ​លោក​ស្រឡាញ់​ជា​ប្រភេទ​ផ្ទះ​វិឡា​ មិន​ស្ថិត​នៅ​កណ្ដាល​ក្រុង​ទេ ​គឺ​លោក​ចង់​រស់នៅ​ជាយ​ក្រុង​ក្នុង​តំបន់​ដែល​មាន​បរិយាកាស​រាង​ប្រសើរ​ ហើយ​ជា​កន្លែង​មួយ​ស្ងប់ស្ងាត់​ដាច់​ពី​គេ ​គឺ​មិន​នៅ​ក្នុង​បុរី​ដែល​មាន​មនុស្ស​ច្រើន​ទេ​។

ម្ចាស់​ពាន​ I am a singer Cambodia ​រូប​នេះ​បន្ត​ថា​ សម្រាប់​ទីតាំង​ និង​ដី​សម្រាប់​សង់​វិឡា ​លោក​មាន​រួច​ហើយ​ តែ​លោក​មិនទាន់​ប្រាប់​ទេ ​ព្រោះ​ពេល​នេះ​លោក​កំពុង​សន្សំ​លុយ​បន្ថែម​មួយ​ចំនួន​ទៀត​ទើប​ចាប់ផ្ដើម​សាងសង់​ ហើយ​វិឡា​នោះ​ក៏​ជា​ការ​ច្នៃម៉ូដ​ដោយ​រូប​លោក​ផ្ទាល់​ផង​ដែរ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor