
ក្រុងម៉ូស្គូ៖ បុរសជនជាតិរុស្ស៊ីម្នាក់ បានបំបែកឯតទគ្គកម្មឡើងអគារកប់ពពក ក្នុងទីក្រុងម៉ូស្គូ ដោយគ្មានឧបករណ៍ជំនួយ(ខ្សែសុវត្ថិភាពជាដើម...)។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី បានចេញផ្សាយនៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧។
អ្នកឡើងភ្នំជនជាតិរុស្ស៊ីលោក Sergey Devliashov ត្រូវបានប៉ូលិសទីក្រុងម៉ូស្គូ ចាប់ឃុំខ្លួនភ្លាមៗ បន្ទាប់ពីបានឡើងតាមជញ្ជាំងអគារពាណិជ្ជកម្មអន្តរជាតិ Eurasia Tower កម្ពស់ ៣០០ម៉ែត្រ នៅថ្ងៃអាទិត្យកន្លងទៅ ពីបទរំលោភបំពាន ទៅលើទីកន្លែងឯកជន។
សូមមើលវីដេអូខាងក្រោម៖