ប្រទេសចិន: រឿងដែលហួសចិត្តមួយស្មានមិនដល់ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិ ផូដុង ដោយលោកយាយចំណាស់ម្នាក់ មិនដឹងជាមានជំនឿមកពីណា បានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបន់ស្រន់សុំឲ្យមានសេចក្តីសុខ ក្នុងការហោះហើរ។
ហេតុការណ៍នេះក៏ត្រូវបានរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗ បន្ទាប់ពីមានលោកយាយចំណាស់វ័យ ៨០ឆ្នាំម្នាក់ ឈ្មោះ Qiu បានបោះកាក់ជាច្រើនចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះ នៅពេលយន្តហោះរៀបចំចេញដំណើរពី ទីក្រុងសៀងហៃ ទៅ ទីក្រុង ក្វាងចូវ ។
ពេលវេលានៃកាលវិភាគសម្រាប់ការ ហោះហើរ ត្រូវកំណត់ចាកចេញពីព្រលានយន្តហោះ ផូដុង នៅម៉ោង ១២:៤០នាទី ថ្ងៃត្រង់ តែបែរជាត្រូវបានពន្យាពេលដល់ទៅ ៥ម៉ោង៕
ចុងក្រោយ ប៉ូលិសបានរកឃើញថា មានកាក់ចំនួន៨ បានធ្លាក់ក្បែរម៉ាស៊ីនយន្តហោះ ហើយមានកាក់មួយទៀត បានធ្លាក់ចូលទៅក្នុងម៉ាស៊ីនតែម្តង ។
Source: shanghaiist

