Sponsor
Pisey

​បន្ទាប់ពីបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ប្តឹងលោក សាន្ត ប៊ុនធឿ ចូលដល់តុលាការកាលពីថ្ងៃច័ន្ទកន្លងទៅ រហូតមកដល់ម៉ោងនេះ គឺកញ្ញា ធី សុវណ្ណថា បានប្រកាសដើរថយក្រោយមួយជំហានវិញ ដោយ កញ្ញានឹងអធ្យាស្រ័យឲ្យ សាន្ត ប៊ុនធឿន បើលោក ព្រមធ្វើ លិខិតទទួលស្គាល់កំហុសចំពោះមុខកញ្ញាប៉ុន្មានចំណុចនេះ ៖

 ១-លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ

២-លោកបានបរិហាកេរ្តិ៍ខ្ញុំ ចូលCPP បានលុយ ឡាន វីឡា

៣-លោកបានជ្រុលនិយាយ ឲ្យព័ទ្ធឡានខ្ញុំ ឲ្យចាត់ការខ្ញុំ

កញ្ញាក៍បានបញ្ជាក់៖ ខ្ញុំមិនត្រូវការឲ្យលោកសុំទោសខ្ញុំទេ តែខ្ញុំត្រូវការ ឲ្យលោកទទួលស្គាល់កំហុស រួចផ្សាយកែតម្រូវឡើងវិញ។ (សូមលោកឆ្លើយតបខ្ញុំវិញ ក្នុងរយ:ពេល ១២ម៉ោង)

សារពី កញ្ញា ធី សុវណ្ណថា

ភ្លាមៗនោះ លោក សាន្តប៊ុន ធឿនក៍បានធ្វើការឆ្លើយតបទៅវិញផងដែរ តាមរយៈវីដេអូ Live ម៉ោង ១១ និង១៥នាទី

កញ្ញា ធី សុវណ្ណថាក៍បានឆ្លើយតបទៅកាន់លោកសាន្តប៊ុនធឿនវិញផងដែរ តាមរយៈវីដេអូខាងលើ៖ ខ្ញុំរីករាយ ដោយបានឃើញ លោក សាន្ត ប៊ុនធឿន យល់ព្រមទទួលស្គាល់កំហុស និងយល់ព្រមផ្សាយកែតម្រូវព័ត៌មានពីខ្ញុំ ឡើងវិញ ។

សារពី កញ្ញា ធី សុវណ្ណថា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor