សិល្បៈ ៖ មូលនិធិលោក អុិត សេដ្ឋា បានប្រកាសធ្វើដោយក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN CNC MyTV CTN International និង OneTVដែលមានលោក ហ៊ុយ វណ្ណៈ ជាអ្នកផ្ដើមគំនិតធ្វើកម្មវិធីនេះឡើង ដើម្បីជួយជ្រោមជ្រែងកូនៗ និងម្ដាយលោក អុិត សេដ្ឋា ក្រោយពេលពួកគាត់អស់អ្នកជំហរក្នុងគ្រួសារ។
គួរបញ្ជាក់ដែរថា មូលនិធិ អុិត សេដ្ឋា បានប្រកាសទទួលប្រាក់ជំនួយពីសប្បុរសជនចាប់ពីថ្ងៃទី៧ ហើយថ្ងៃម្សិលមិញនេះ ក្រុមការងារ CBS បានធ្វើប្រមូលលុយបានចំនួនជាង៩ម៉ឺនដុល្លារ។ លោក ហ៊ុយ វណ្ណៈ បានប្រាប់ Kqube.net នៅមុននេះបន្តិចថា លុយបងប្អូនខ្មែរទាំងក្នុងក្រៅស្រុកជំនួយចូលមូលនិធិនេះនៅមិនទាន់ប្រមូលអស់នៅឡើយ គឺនៅក្នុងគណនេយ្យ Wing មួយចំនួនទៀត ហើយកម្មវិធីនេះនឹងធ្វើមានរយៈពេលប្រាំពីរថ្ងៃបន្តទៀតទើបបញ្ចប់។
លោក ហ៊ុយ វណ្ណៈ បានបន្ថែមថា ថវិកាទទួលបានពីមូលនិធិនេះ នឹងយកទិញផ្ទះមួយល្វែងនៅក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃពី៥ទៅ៦ម៉ឺនដុល្លារ ហើយបន្តទុកឲ្យកូនៗ និងម្ដាយលោក អុិត សេដ្ឋា អាយវាយបានរយៈពេល៨ឆ្នាំទៅមុខ ប៉ុន្តែសម្រាប់ទីតាំងទិញផ្ទះនោះក្រុមការងារយើងមិនទាន់បានកំណត់នៅឡើយ គឺរង់ចាំធ្វើកិច្ចពិភាក្សាគ្នា ទើបសម្រេចតាមក្រោយ៕



