Sponsor
Pisey

ព្យុងយ៉ាង៖ និស្សិត​សាកលវិទ្យាល័យ​អាមេរិក​លោក​ Otto Warmbier​ ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១៥ឆ្នាំ​ កាល​ពី​ឆ្នាំ​មុន​នោះ​ នៅ​ទីបំផុត​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​ សេរីភាព​វិញ​ហើយ​។ នេះ​បើ​តាម​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧។

លោក​ Otto មាន​អាយុ​ ២២ឆ្នាំ​ គឺ​ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​ មក​ពី​សាកលវិទ្យាល័យ​ Virginia  របស់​សហរដ្ឋ​អាមេរិក​ ហើយ​រូប​លោក​ ត្រូវ​បាន​​ចាប់​ខ្លួន​ និង​កាត់​ទោស​ដាក់​ពន្ធនាគារ​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រោម​បទ​ចោទ​ប្រកាន់​ថា​​ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​រដ្ឋ​អំណាច​។

អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ បាន​និយាយ​ថា​ "ពួក​គេ​មាន​វីដេអូ​សន្តិសុខ​ទាក់ទង​រូប​លោក​ កំពុង​តែ​ព្យាយាម​លួច​បដា​ពាក្យ​ស្លោក​នយោបាយ​ ដែល​គេ​ព្យួរ​នៅ​លើ​ជញ្ជាំង​សណ្ឋាគារ​ក្រុង​ព្យុងយ៉ាង​"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Otto​ បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ Medivac flight​ ទៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួបជុំ​បង​ប្អូន​ ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​លោក​វិញ​ហើយ​។ ទន្ទឹម​គ្នា​នេះ​ដែរ​ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​​ កំពុង​តែ​បន្ត​ជជែក​ពិភាក្សា​ ជា​មួយ​កូរ៉េ​ខាង​ជើង​ ពាក់ព័ន្ធ​នឹង​ជនជាតិ​អាមេរិក​ចំនួន​ ៣នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor