Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​ នៅ​មុន​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ដែល​បណ្ដាល​ឲ្យ​មាន​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ​ ដោយ​សារ​តែ​មាន​រថយន្ត​ក្រុង​​មួយ​គ្រឿង​បាន​បុក​រះ​ទៅ​លើ​ម៉ូតូ​ជន​រង​គ្រោះ​។

បើ​យោង​តាម​មិត្តភ័ក្ដិ​ជន​រងគ្រោះ​បាន​ដឹង​ថា​ ជន​រងគ្រោះ​មាន​ឈ្មោះ​ ងួន ឌីណា​ ភេទ​ប្រុស​ មុខ​របរ​ជាង​ជួសជុល​កុំព្យូទ័រ​ ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ និង​មាន​ទីលំនៅ​នៅ​ក្នុង​សង្កាត់​បាក់ខែង​ ខណ្ឌ​ជ្រោយ​ចង្វារ​។

សូម​បញ្ជាក់​ថា​ សព​ជន​រងគ្រោះ​ និង​ម៉ូតូ រួម​ទាំង​ឡាន​ក្រុង​ដឹកអ្នកដំណើរ​​គឺ ​នៅ​លើ​ស្ពាន​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ប៉ូលិស​ចរាចរណ៍​កំពុង​សម្រួល​ចរាចរណ៍​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor