Sponsor
Pisey

សិល្បៈ ៖ ខណៈ​ដែរ​ក្រុម​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​ CTN ​មាន​ភាព​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​ អ៊ិត​ សេដ្ឋា​ ដែល​ជា​ក្រុម​ការងារ​ មិត្តភ័ក្ដិ​ រៀមច្បង​ ពោរ​ពេញ​ដោយ​សមត្ថភាព​នោះ ​ពេល​នេះ​លោក​ តាវិទ័រ​ អ្នក​គ្រប់គ្រង​ការ​ផលិតកម្ម​វិធី​ក៏​បាន​ចេញ​សារ​សន្ទនា​ជា​មួយ​លោក ​អ៊ិត សេដ្ឋា ​មុន​ពេល​ពិធីករ​រូប​នេះ​ផុត​ដង្ហើម​ ដាក់​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ ស្ដាប់​ហើយ​រំជួល​ចិត្ត​សឹងតែ​ទប់​ទឹក​ភ្នែក​មិន​ជាប់​។

នេះ​គឺ​ជា​សារ​របស់​លោក​តា​ វិទ័រ​ ដែលដកស្រង់​ផ្ទាល់ ​"ខ្ញុំ​ស្រណោះ​ណាស់​បងប្អូន​អើយ​៣​សន្លឹក​នេះ​...​

បង​សេដ្ឋា៖ អង្គុយ​លេង​ទរ័​ ! អូន!​

ខ្ញុំ៖ បាទ​បង! ខ្ញុំ​និង​បង​វុឌ្ឍី​មក​នាំ​បង​ទៅ​ព្យាបាល​បង​នឹង​ជា​សះស្បើយ​។

សេដ្ឋា៖ អឹ.. ​(រូប​សន្លឹក​ទី១​គាត់​ញញឹម​)

ខ្ញុំ៖ បង​នេះ​សារ​របស់​ថ្នាក់​ដឹកនាំ ​គាត់​ជំរុញ​អោយ​បង​ទៅ​ព្យាបាល​។

បង​សេដ្ឋា៖ អឹ...

ខ្ញុំ៖ បន្តិច​ទៀត​ យើង​នឹង​នាំ​បង​ទៅ​មន្ទីរពេទ្យ​ហើយ​ បង​មិន​កណ្ដោចកណ្ដែង​ទេ​។បង​កុំ​បារម្ភ​ ពី​រឿង​អី​ៗ​អោយ​សោះ។​

បង​សេដ្ឋា៖ បង​អរគុណ​ទរ័​ បង​សុំ​គេង​សិន​! ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor