សិល្បៈ ៖ កាលពីល្ងាចមិញនេះឧកញ៉ាចិត្តធម៌ ម៉ុង ឫទ្ធី បានប្រកាសផ្ដល់អំណោយផ្ទះមួយខ្នងទៅដល់ក្រុមគ្រួសារសពលោក អុិត សេដ្ឋា ខណៈដែលលោកបានមើលឃើញពីស្ថាភាពមិនសូវធូរធារ ។
តាមព័ត៌មានលោកឧកញ៉ា ម៉ុង ឫទ្ធី ដែលសន្យាផ្ដល់ជូនផ្ទះមួយខ្នងឲ្យទៅ កូនទាំង៣ និងម្ដាយជរា របស់លោក អុិត សេដ្ឋា គឺមានទីតាំងនៅភូមិ រិទ្ធី៣ ឃុំកែវផុស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ។ ដែលលោកបានបញ្ជាក់ដែរថា ទីតាំងនោះគឺនៅតំបន់អភិវឌ្ឍន៍ ដែលមាន សាលារៀន មន្ទីរពេទ្យ គ្រប់គ្រាន់ និងមានការងារធ្វើគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត។
ជាមួយគ្នានោះដែរលោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបន្ថែមដែរថា លោកពិតជាមានភាពសោកស្ដាយយ៉ាងខ្លាំងណាស់ ដែលមិនបានដឹងថា ពិធីករលោក អុិត សេដ្ឋា ធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹង បើដឹងមុននេះម្ល៉េះលោកនឹងព្យាយាមជួយតាំងពីយូរណាស់មកហើយ មិនគួរណាទាល់តែលោកផុតជីវិតទើបលោកបានដឹង៕

