Sponsor
Pisey

អត្ថបទ​៖ ប៊ី សារី​​​​
​អប់រំ៖​ ​ក្មេង​ស្រី​សិស្ស​​សាលា​ម្នាក់​បាន​បញ្ចេញ​ភាព​ក្លាហាន​និង​គួរឲ្យ​ស្ងើច​សរសើរ​នូវ​ទឹក​ចិត្ត​ដ៏​ល្អ​បរិសុទ្ធ​​លាយ​ឡំ​និង​ទឹក​ហូរ​ស្រិចៗ​ផង​នេះ​​ បាន​ធ្វើ​ឲ្យ​កូន​ប្រុស​ច្បង​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​​​អួល​ដើម​ក​ និង​ស្ទើរ​តែ​ស្រក់​ទឹក​ផ្នែក​ដោយ​មិន​ដឹង​ខ្លួន​ ជាមួយ​នឹង​សម្តី​ដ៏​មាន​អត្ថន័យ​​ប្រយោជន៍​សម្រាប់​ជាតិ​ជា​ធំ ទោះ​គេ​បាន​ទទួល​មក​ខ្លួន​ផ្ទាល់​ក៏​ដោយ​។​


ចង់​ដឹង​ថា​មាន​សម្តី​នោះ​មាន​ខ្លឹមសារ​យ៉ាង​ណា​នោះ​ សូម​មិត្ត​អ្នកអាន​ KQUBE ​អាន​សំណេរ​ដើម​​របស់​ឯកត្តនិយម ហ៊ុន ម៉ាណែត ​ខាង​ក្រោម​៖​​​​

"ពួក​ខ្ញុំ​សុំ​លោក​ពូ​និង​សម្ដេច​អោយ​ជួយ​កសាង​អគារ​បន្ថែម​នេះ ​ទោះ​បី​ជា​ពួក​ខ្ញុំ​នៅ​សល់​តែ​ពីរ​ខែ​ទៀត​រៀន​ចប់​នៅ​សាលា​នេះ​​ ​ហើយ​ត្រូវ​ផ្តូរ​ទៅ​រៀន​នៅ​វិទ្យាល័យ​ក៏​ដោយ ​ក៏​ពួក​ខ្ញុំ​សុំ ​ដើម្បី​កុំ​អោយ​សិស្ស​ប្អូន​ខ្ញុំ​ជំនាន់​ក្រោយ​ៗ​លំបាក​ដូច​ពួក​ខ្ញុំ​"​ នេះ​ជា​សម្តី​មួយ​ឃ្លា​របស់​ក្មួយ​ៗ​ថ្នាក់​ទី​៩​​ (នៅ​អនុវិទ្យាល័យ​ត្រពាំង​បី​ ក្នុង​ឃុំ​តាកែន ​ស្រុក​ឈូក ​ខេត្ត​កំពត)​ ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​និង​សូម​សរសើរ​ដោយ​ស្មោះ ​ពេល​ពួកគេ​សុំ​ខ្ញុំ​អោយ​ជួយ​កសាង​អគារ​សិក្សា​បន្ថែម​មួយ​ខ្នង​ទៀត ​ដោយសារ​សិស្ស​កាន់​តែ​ច្រើន​និង​មាន​ការ​ខ្វះខាត​អគារសិក្សា​។

ទោះបី​ជា​ក្មួយ​ៗ​នៅ​ក្មេង​ ប៉ុន្តែ​សម្តី​មួយ​ឃ្លា​នេះ​បាន​បង្ហាញ​ពី​ឆន្ទៈ​និង​ការ​គិត​ពី​ផល​ប្រយោជន៏​រួម បើ​ទោះ​ជា​ក្មួយ​ៗ​នឹង​មិន​បាន​ទទួល​ផល​នេះ​ផ្ទាល់​ ក៏​ក្មួយ​ៗ​ចង់​បាន​ផល​នេះ​ទុក​សម្រាប់​សិស្ស​ប្អូន​និង​លោក​គ្រូ​អ្នក​គ្រូ​របស់​ក្មួយ​ៗ​ដែរ​ ហើយ​នេះ​គឺជា​អ្វី​ដែល​គួរ​អោយ​គោរព​ណាស់​។​ (ជា​ការ​ឆ្លើយ​តប ​សម្តេច​ឯកភាព​ផ្តល់​ជូន​នូវ​អគារ​មួយ​ខ្នង​ ៦​បន្ទប់​ និង​អគារ​ទីចាត់ការ​មួយ​ខ្នង ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​ការសាងសង់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​)”​៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor