Sponsor
Pisey

សិល្បៈ ៖ តារា​ចម្រៀង​កញ្ញា អេនីហ្សាម ​ចាប់ផ្ដើម​ឡើង​គីឡូ​មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ​ ស្រប​គ្នា​នោះ​កញ្ញា​ក៏​ព្យាយាម​តម​អាហារ​ និង​ហាត់ប្រាណ​ផង​ដែរ​ ប៉ុន្តែ​លទ្ធផល​ហាក់​មិន​គាប់​តាម​បំណង​ឡើយ។​ ជាក់ស្ដែង​ពេល​នេះ​​កញ្ញា​បាន​ប្រាប់​ថា​ នាង​ឡើង​ជញ្ជីង​ស្ទើរ​រាល់ថ្ងៃ​ថ្លឹង​គីឡូ ​តែ​ទោះ​ជា​នាង​ខិតខំ​សម្រក​យ៉ាង​ណា​ក៏​ទម្ងន់​មិន​ស្រក​ឡើយ​ គឺ​នៅ​តែ​៥៥​គីឡូ​ដដែល។​

នេះ​ជា​រូបភាព​អ្នក​សិល្បៈ​ទី​មួយ​ហើយ​ដែល​បាន​អង្គុយ​លើ​ជញ្ជីង​ថ្លឹង​គីឡូ ​យក​មក​បង្ហើយ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​បង្ហាញ​ជា​សាធារណៈ ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សម្ដែង​ការ​ហួសចិត្ត​លើ​រូបភាព​របស់​នាង​បង្ហោះ​។ តាម​រយៈ
​រូប​ភាព​នេះ ​អេនីហ្សាម​ មាន​ទម្ងន់​៥៥​គីឡូ ​ដែល​ជា​ទម្ងន់​ថេរ​មាន​រយៈពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​មក​ហើយ​ ។ 

អេនីហ្សាម​ ប្រាប់​ថា​ ព្រោះ​តែ​ឡើង​ទម្ងន់​មិន​ស្រុក​ចុះ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​មិន​សូវ​ចង់​បង្ហាញ​វត្តមាន​លើ​ឆាក​សិល្បៈ​ទេ​ ព្រោះ​ធាតុ​ពេក​បាត់​រាង​អស់​ហើយ​ រហូត​មាន​អ្នក​ខ្លះ​និយាយ​ថា ​នាង​ធាត់​ដូច​ជ្រូក​ក៏​មាន​។ កញ្ញា​បន្ត​ថា ​បញ្ហា​នេះ​នាង​បាន​ព្យាយាម​តម​អាហារ​ និង​ខិតខំ​ហាត់​ប្រាណ​ដែរ​ តែ​គីឡូ​នៅ​តែ​មិន​ស្រក​គឺ​៥៥​នៅ​តែ​៥៥​ មិន​លើស​មិន​ខ្លះ​បន្តិច​ឡើយ​។ 

អេនីហ្សាម​ បន្ត​ថា​ ក្រៅពី​ហាត់​ប្រាណ​ តម​អាហារ​ នាង​ក៏​បាន​ប្រើប្រាស់​ផលិតផល​សម្រក​ទម្ងន់​មួយ​ចំនួន​ផង​ដែរ​ ប៉ុន្តែ​នៅ​តែ​មិន​មាន​លទ្ធផល​ ដូច្នេះ​ហើយ​បើ​បងប្អូន​មាន​រូបមន្ត​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព​សូម​ជួយ​ប្រាប់​នាង​ផង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor