
ប្រភពបីA BOLA របស់ព័រទុយហ្គាល់បាននិយាយថា Ronaldo ចង់ចាកចេញពី Real Madrid ដោយបញ្ហារឿងបង់ពន្ធ ខណៈក្លឹបបាល់ទាត់ជាច្រើនមានទំនាក់ទំនងជាមួយកីឡាករដូចជា៖ Manchester United, Paris Saint-Germain, ឬក៏ Chinese Super League។
Ronaldo ត្រូវបានព្រះរាជអាជ្ញាក្នុងរដ្ឋមួយរបស់អេស្ប៉ាញចោទប្រកាន់រឿងការមិនបង់ពន្ធលើប្រាក់ខែរបស់ខ្លួនរាប់លានដុល្លារទៅឲ្យរដ្ឋាភិបាលអេស្ប៉ាញ ប៉ុន្តែគាត់បានបដិសេធ។ ពេលនេះគាត់កំពុងនៅជាមួយជម្រើសជាតិព័រទុយហ្គាល់ចូលរួមប្រកួតពាន Confederations Cup នៅរុស្សី។

តាមប្រភព A Bola និយាយថាកីឡាករវ័យ៣២ឆ្នាំបានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់នៅអេស្ប៉ាញហើយបានទំនាក់ទំនងទៅកាន់ប្រធានក្លឹប Real Madrid លោក Florentino Perez ពីការសម្រេចចិត្តចុងក្រោយទាំងមិនអស់ចិត្ត។ កាលពីថ្ងៃអង្គារ ព្រះរាជអាជ្ញាអេស្ប៉ាញបានប្រកាសថាRonaldo មិនបានលួចបន្លំមិនបង់ពន្ធចំនួន៤លើកចាប់ពីឆ្នាំ ២០១១ដល់២០១៤សរុបជាទឹកប្រាក់ ១៦.៥លានដុល្លារ។
រាជអាជ្ញាខាងលើបាននិយាយទៀតថា ធ្លាប់លក់ក្រុមហ៊ុនក្នុងកោះ Virgin Island ដោយលាក់នូវចំនួនពិតនៃប្រាក់ចំណេញដោយបន្លំសិទ្ធជាច្រើន ក្នុងការកាត់បន្ថយចំនួននៃការបង់ពន្ធដោយខុសច្បាប់។
តែយ៉ាងណា ក្លឹប Real Madrid បានចេញសេចក្ដីថ្លែងការផ្លូវការមួយបដិសេធដោយពួកគេបានសរសេរនិងប្រកាសជាផ្លូវការក្នុងគេហទំព័ររបស់ខ្លួនផងដែរ៕
ប្រភព៖ foxsports