តាមរយៈផេគ កញ្ញា ធី សុវណ្ណថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ឲ្យចូលខ្លួនទៅបំភ្លឺ នៅថ្ងៃទី ០៦ ខែកក្កដាខាងមុខនេះ រឿងពាក្យបណ្ដឹងដែលកញ្ញា បានដាក់ទៅកាន់តុលាការ ប្ដឹង លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃច័ន្ទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ក្រៅពីដីកោះហៅ កញ្ញាក៍បានបន្ថែមថា៖
សាន្ត ប៊ុនធឿន អើយ... ដីកាកោះ ចេញហើយ អ្វីដែលខ្ញុំអាចជួយបងបាន គឺដាក់ពាក្យសុំ "ឈប់ប្តឹង" តែបណ្តឹងអាជ្ញារបស់តុលាកា នៅតែបន្តដំណើរការ បើតុលាការសម្រេចឲ្យបងជាប់គុក ខ្ញុំនឹងប្រើសិទ្ធ ជាដើមបណ្តឹង សុំធានាបងឲ្យនៅក្រៅឃុំ...
ក្រឡេកទៅមើលខាងលោកសាន្ត ប៊ុនធឿន វិញ ក៍បានធ្វើការ Live វីដេអូ វេលាម៉ោង១០ និង៣០នាទីព្រឹកនេះថា៖ តោះបងប្អូនស្តាប់បណ្តាំសាន្ត ប៊ុនធឿន ហើយ សាន្ត ប៊ុនធឿនសុំឆ្លើយតបពីរបីមាត់ទៅប្អូនស្រី ធីសុវណ្ណថាអរគុណហើយដែលទទួលដំណឹងថាឱ្យABCបីកេស និងមាន់ស្រែពីរ។

