Sponsor
Pisey

កាលពីយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរារចណ៍មួយដែលបានកើតឡើង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះជាប្រពន្ធ និងប្តីបានស្លាប់បាត់បង់ជីវិតចោលកូនប្រុសឲ្យនៅកំព្រា ដោយបុរសជាប្តីបានដឹកប្រពន្ធ និងកូនទៅផ្ទះ ត្រូវចោរឆក់ខ្សែកប្រពន្ធ ហើយបុរសជាប្តីក៍បានជិះម៉ូតូដេញតាមម៉ូតូជនសង្ស័យជ្រុលចង្កូតទៅបុកគូថរថយន្តដែលកំពុងបើកស្របទិសដៅគ្នា។

ហើយរឿងដែលកាន់តែក្ដុកក្ដួល តាមរយៈ លោក Chhoun Chann Asda ដែលបានទៅចូលរួមពិធីបុណ្យសពនេះ គាត់បានរៀបរាប់តាមបណ្ដាញសង្គមហ្វេសប៊ុកថា៖ 

ពេលនេះម៉ោងនេះរូបកាយរបស់ប្អូនប្រុសស្រីទាំងពីរនាក់ប្ដីប្រពន្ធដែលត្រូវចោឆក់កាបូបនោះត្រូវរលាយរូបកាយពីលោកនេះហើយ បន្សល់ទុក្ខអោយកូនតូចដែលទើបចេញពីពេទ្យមកចូលរួមបុណ្យសពឪពុកម្ដាយទាំងមិនដឹងថានេះជាកម្មវិធីអី្វហើយពូមីងតាយាយយំរឿងអ្វី? ហើយផ្សែងដែលកើតចេញពីការដុតរោលរាងកាយសពប្ដីប្រពន្ធដែលជាឪពុកម្ដាយរបស់គេនោះជាផ្សែងអ្វី? ហើយហេតុអ្វីមិនឃើញប៉ាម៉ាក់មកពរមកអោបមកថើបគេដូចសព្វដងមានតែអ៊ុំពូមីងតាយាយមកលួងលោមគេអោយបាត់យំ ទិដ្ធភាពបែបនេះមានតែសាច់ញាត្តិនៃសពនិងអ្នកឃើញផ្ទាល់ភ្នែកប៉ុណ្ណោះដែលយល់ពីអារម្មរណ៍មួយនេះ!!!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor