ក្នុងរបាយការណ៍របស់ World Economic Forum’s Travel and Tourism Competitiveness បានឲ្យដឹងថា ប្រទេសកម្ពុជា ជាប់ចំណាប់ថ្នាក់ទី៨៨ ក្នុងចំណោមប្រទេសទាំង ១៣៦នៅលើសកលលោក ដែលអសន្តិសុខសម្រាប់ភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តនៅក្នុងប្រទេស។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន nationmultimedia បានចុះផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០១៧។
ខាងក្រោមនេះគឺជាតារាងឈ្មោះ និងចំណាប់ថ្នាក់ ប្រទេសទាំង៨ក្នុងអាស៊ាន ដែលជាប់ឈ្មោះក្នុងបញ្ជីសន្តិសុខ និងអសន្តិសុខក្នុងប្រទេស មានដូចជា៖
១. ប្រទេសសិង្ហបុរី ជាប់ចំណាប់ថ្នាក់ទី៦
២. ប្រទេសម៉ាឡេស៊ី ជាប់ចំណាប់ថ្នាក់ទី៤១
៣. ប្រទេសវៀតណាម ជាប់ចំណាប់ថ្នាក់ទី៥៧
៤. ប្រទេសឡាវ ជាប់ចំណាប់ថ្នាក់ទី៦៦
៥. ប្រទេសកម្ពុជា ជាប់ចំណាប់ថ្នាក់ទី៨៨
៦. ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាប់ថ្នាក់ទី៩១
៧. ប្រទេសថៃ ជាប់ចំណាប់ថ្នាក់ទី១១៨
៨. ប្រទេសហ្វីលីពីន ជាប់ចំណាប់ថ្នាក់ទី១៣៦។
