Sponsor
Pisey

សិល្បៈ ៖ ក្រោយ​ពី​បែក​ផ្លូវ​ជា​មួយ​អតីត​ស្វាមី​មក​ តារា​ចម្រៀង​កញ្ញា​ សាន ​ស្រីឡៃ ​ធ្លាប់​បាន​បង្ហើប​ថា ​នាង​មាន​អ្នក​ស្រឡាញ់​ច្រើន​ ប៉ុន្តែ​នាង​មិនទាន់​គិត​គួរ​រឿង​ស្នេហា​ទេ ​ព្រោះ​រឿង​បែក​បាក់​គ្រួសារ​មិនទាន់​បាត់​ការ​ឈឺចាប់​នៅ​ឡើយ។​​ ទើប​តែ​នៅ​ពេល​នេះ​នាង​បាន​បង្ហាញ​រូប​ថត​ផ្អែមល្ហែម​ជា​មួយ​លោក​ បញ្ញាសិទ្ធ​  រួម​ជា​មួយ​ពាក្យពេចន៍​ស្នេហ៍​ស៊ីជម្រៅ​ជា​ច្រើន​ឃ្លា​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ហ្វេសប៊ុក​។

សម្រាប់​ទំនាក់ទំនង​ស្នេហា​រវាង​ សាន ស្រីឡៃ ​ជា​មួយ​លោក​ បញ្ញាសិទ្ធ​ មិន​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ទេ​ ព្រោះ​អ្នក​ទាំង​ពីរ​មិន​ដែល​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ ឬ​ក៏​បណ្ដើរ​គ្នា​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ​ដូច្នេះ​ហើយ​នៅ​ពេល​តារា​ស្រី​រូប​នេះ ​ទម្លាយ​ចេញ​រូប​ថត​ និង​សារ​ស្នេហា​ស៊ី​ជម្រៅ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ជា​សាធារណៈ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ រហូត​មាន​អ្នក​ខ្លះ​បាន​និយាយ​ថា​ នាង​ពិត​ជា​ពូកែ​លាក់​រឿង​ស្នេហា​មួយ​នេះ​ខ្លាំង​ណាស់​។

នេះ​គឺ​ជា​សារ​របស់​ សាន ស្រីឡៃ ​ដែល​ Kqube.net ​ចំលង​មក​ទាំង​ស្រុង​ "ជា​និស្ស័យ​ដឹក​ដៃ​អោយ​អូន​ស្គាល់​បង​ ជា​និស្ស័យ​បណ្ដាល​អោយ​យើង​ស្រលាញ់​គ្នា​ សែន​កក់​ក្ដៅ​ពេល​នៅ​ក្បែរ​ទ្រូង​បង​ សន្យា​បាន​ទេ​ថា​មិន​ទៅ​ណា​ចោល​អូន​ ណា​ ណា​bb”​ ។ ទោះ​យ៉ាង​ណា​ភ្លាមៗ​​នេះ​យើង​មិនទាន់​ទទួល​បាន​សម្ដី​បញ្ជាក់​បន្ថែម​ជុំ​វិញ​ការ​បញ្ចេញ​រូបថត ​និង​សារ​ស្នេហា​ល្អូកល្អិន​នេះ​នៅ​ឡើយ​៕

សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor