Sponsor
Pisey

យោង​តាម​របាយការណ៍​មួយ​ ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ RT ​ថា​ ទឹក​ប្រាក់​ចំនួន​ ១១០​ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ចុះ​កិច្ច​ហត្ថលេខា​ជាមួយ​ អារ៉ាប៊ីសាអ៊ូឌីត លើ​​កិច្ចព្រមព្រៀង​លក់​អាវុធ​នោះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ វា​ជា​ការ​ប្រថុយប្រថាន​បំផុត ហើយ​វា​មិន​អាច​មាន​តម្លៃ​ដ៏​លើសលប់​បែប​នេះ​ឡើយ​។

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​កន្លង​ទៅ​ ប្រធានាធិបតី​អាមេរិក​ លោក​ ត្រាំ​ បាន​ចរចា​គ្នា​ទៅ​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ជាមួយ​ទីក្រុង​រីយ៉ាដ​ ដោយ​ប្រទេស​មហាអំណាច​មួយ​នេះ​ នឹង​យល់​ព្រម​លក់​អាវុធ​ទៅ​ឲ្យ​ក្នុង​តម្លៃ​ ១១០​ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ការពារ​សន្តិសុខ​រយៈ​ពេល​យូរអង្វែង​មួយ​នៅ​លើ​តំបន់​ Gulf​ ក៏ដូចជា​អារ៉ាប៊ីសាអ៊ូឌីត​ទាំង​មូល​ផង​ដែរ​។

អ្នក​ជំនាញ​ផ្នែក​សព្វាវុធ​មួយ​ចំនួន​បាន​លើកឡើង​ថា​ សម្ភារៈ​យោធា​ភាគ​ច្រើន​ដែល​លក់​ឲ្យ​ទីក្រុង​រីយ៉ាដ មិន​មែន​ចេញ​ពី​មន្ទីរ​ការពារ​ជាតិ​របស់​អាមេរិក​ឡើយ មាន​ន័យ​ថា វា​មិន​ជា​ឧស្សាហកម្ម​ក្នុង​ប្រទេស​នោះ​ទេ​។ របាយការណ៍​ចេញ​ពី​សេតវិមាន ស្ដី​ពី​បញ្ជី​ប្រភេទ​អាវុធ​ដែល​ត្រូវ​លក់​មាន​ដូចជា៖ មីស៊ីល​ប្រឆាំង​យន្តហោះ​ជាង​ ១​សែន​គ្រាប់​ ក្នុង​តម្លៃ​ ៤.៤៦​ពាន់​លាន​ដុល្លារ ប្រព័ន្ធ​ចាប់​សញ្ញា​ដែល​អាកាស ​ក្នុង​តម្លៃ​ ២​ពាន់​លាន​ដុល្លារ យន្តហោះ​ចម្បាំង​បួន​គ្រឿង​តម្លៃ​ ២​ពាន់​លាន​ដុល្លារ ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ប៉ាទ្រីយ៉ូត តម្លៃ ​៦.៦៥ពាន់​លាន​ដុល្លារ ​ប្រព័ន្ធ​ការពារ​មីស៊ីល ​THAAD តម្លៃ ១៣.៥​ពាន់​លាន​ដុល្លារ ​និង​ផ្កាយរណប​ចាប់​សញ្ញា​ចំនួន​២ តម្លៃ​ ៨​លាន​ដុល្លារ...។​

សារព័ត៌មាន​ការពារ​ជាតិ​ Defense News បាន​បញ្ជាក់​ទៀត​ថា ​កាលបរិច្ឆេទ ដែល​រដ្ឋាភិបាល អារ៉ាប៊ីសាអ៊ូឌីត​ ត្រូវ​ទទួល​បាន​អាវុធ​ទាំង​អស់ នៅ​ឆ្នាំ​២០២៣ ​និង​ ២០២៦​ ខាង​មុខ។ ​កិច្ចការ​ដ៏​ធំ​ខាង​លើ​នេះ​ ក៏​មាន​ការ​ចូលរួម​ចរចា​ពី​អតីត​ប្រធានាធិបតី​ លោក ​អូបាម៉ា​ ផង​ដែរ​ ដោយ​លោក​និយាយ​ថា​ "វា​ជា​ការ​ប្រថុយ​បំផុត​! ទីក្រុង​រីយ៉ាដ​នឹង​មិន​មាន​លទ្ធភាព​ចំណាយ​លុយ​រហូត​ដល់ ​១១០​ពាន់​លាន​ដុល្លារ​ ​លើ​ការ​ទិញ​អាវុធ​នេះ​ឡើយ"។​   

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ដូណាល់​ ត្រាំ​ ត្រូវ​បាន​ប្រទេស​ជិត​ខាង​មួយ​ចំនួន​រិះគន់​ថា​ យក​ប្រទេស ​អុីរ៉ង់ ​មក​ធ្វើ​ជា​មូលហេតុ​ ដោយ​រូប​លោក​ធ្លាប់​បាន​និយាយ​ថា ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​មាន​អាវុធ​ទាំង​អស់​នោះ​ សម្រាប់​ការពារ​ការ​​គំរាម​កំហែង​ពី​ទីក្រុង​តេអេរ៉ង់ និងប្រយុទ្ធប្រឆាំង​​ក្រុម​សកម្មប្រយុទ្ធ ISIS ៕ ​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor