ភាពជាគូរប្រជែងរវាង Messi និង Ronaldo មិនមែនក្ដៅគគុកដូចមនុស្សទូទៅ បានសម្មតទុកនោះទេ ប៉ុន្តែវាក្លាយជារឿងមួយគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលកីឡាករទាំងពីរបាននិយាយសរសើរគ្នាទៅវិញទៅមក។
ដំបូងឡើយខ្សែប្រយុទ្ធរបស់ Real Madrid បានពន្យល់ក្នុងកិច្ចសម្ភាសន៍មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រChampions League អំពីការចូលចិត្តមើលការលេងរបស់កីឡាករពាក់អាវលេខ១០របស់ Barcelona មុនពេលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីននិយាយពី Ronaldo វិញ។
នេះគឺជាសម្ដីរបស់ Ronaldo ៖" តាមពិតទៅ ខ្ញុំចូលចិត្តគាត់ ខ្ញុំចូលចិត្តបាល់ការលេងរបស់កីឡាករល្អហើយក្នុងនោះក៏មានគាត់ផងដែរ។ Messi គឺជាSuper Star ម្នាក់ ខ្ញុំពិតជាចូលចិត្តមើលគាត់លេង" Ronaldo និយាយក្នុង FOX Sports Argentina ។
ចំណែក Messi វិញបាននិយាយក្នុងបទសម្ភាសន៍របស់ ESPNថា គាត់គឺជាកីឡាករដ៏អស្ចារ្យជាមួយនឹងគុណភាពជាច្រើនហើយគាត់តែតែពង្រឹងសមត្ថភាពឲ្យកើនឡើងរៀងរាល់ឆ្នាំ។ ក្នុងពិភពលោកនេះគេដឹងគ្រប់គ្នា នេះមូលហេតុដែលជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោក"៕
ប្រភព៖ MARCA
