Sponsor
Pisey

វីដេអូកាម៉េរ៉ាសុវត្តិភាព ថតបាននៅសកម្មភាពដ៏សាហាវឃោឃៅរបស់យុវជនម្នាក់ បានប្រើដំបងវាយទៅលើក្បាលផ្នែកខាងក្រោយរបស់លោកតាអាយុ៩០ឆ្នាំ។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០១៧ ក្នុងសង្កាត់ Inword, Manhattan ទីក្រុង New York នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការឲ្យដឹងរបស់នាយកដ្ឋានប៉ូលីសទីក្រុងញូវយ៉ក។

- រូបថត: @ NYPD
- រូបថត: @ NYPD

ជនដៃដល់ឥតមានមេត្ដារូបនេះ បានដើរចុះទៅលើផ្លូវ ក្រោយពីមើលឃើញលោកតាចំនាស់ម្នាក់កំពុងដើរ។ បុរសជាជនបង្ក បានយកជើងធាក់ទៅលើរទេះឥវ៉ាន់របស់លោកតាទាំងកំរោល បន្ទាប់មកបានប្រើដំបងវាយទៅលើក្បាលលោកតាថែមទៀត រហូតធ្វើឲ្យបុរសម្នាក់នៅក្បែរនោះ បានរត់មកជួយលោកតា ដោយដាល់លើជនបង្ក និងព្យាយាមបញ្ឈប់សកម្មភាពដ៏អាក្រក់នេះ។ ជនបង្កឃើញដូចនេះបានដើរចេញទៅបាត់ដោយសុវត្ថិភាព។

- រូបថត: @ NYPD
- រូបថត: @ NYPD

អ្នករស់នៅក្បែរនោះបានប្រាប់ប៉ូលីសថា លោកតាគឺជាមនុស្សល្អ មិនដែលរករឿងអ្នកណាទេ ហើយលោកតាតែងតែដើររើសកំប៉ុងអេតចាយនៅក្បែរផ្ទះរបស់ពួកគេ។

លោកតាត្រូវបានគេដឹកទៅកាន់មន្ទីពេទ្យក្រោយពីរងរបួសក្បាល និងត្រចៀក ចំនែកជនបង្កពេលនេះប៉ូលីសតាមចាប់ខ្លួន ដើម្បីយកមកសួរចម្លើយ និងចាត់ការទៅតាមផ្លូវច្បាប់។

- រូបថត: @ NYPD

ទស្សនាវីដេអូហេតុការណ៍នេះខាងក្រោម:

ប្រភព: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor