ដើម្បីជាការជូនដំណើរ លោក អ៊ិត សេដ្ឋា ឲ្យបានស្ងប់ ឯកឧត្តម ហ៊ុយ វណ្ណៈ បានសម្រេចបង្កើត «មូលនិធិ» មួយ ដើម្បីជួយដល់ក្មួយកំព្រាប្រុសស្រីកំសត់ទាំង៣រូប ដែលជាកូនរបស់សពលោក អ៊ិត សេដ្ឋា ដើម្បីទិញផ្ទះរស់នៅសមរម្យមួយ និងសម្រាប់ទ្រទ្រង់ការសិក្សា របស់ពួកគាត់រហូតដល់ចប់។
ហើយខណៈនេះ ខាងសាលាប៊ៀលធី Beltei បានផ្តល់អាហារូបករណ៍ដល់ក្មួយទាំង៣នាក់ហើយ។
ឯកឧត្តម បានបញ្ជាក់ថាចំពោះការគ្រប់គ្រងមូលនិធិ គឺត្រូវមានធនាគារមួយត្រឹមត្រូវ គឺគណៈកម្មាធិការមូលនិធិនឹងប្រកាសជូន សូម បងប្រុស អញ្ជើញឲ្យបានស្ងប់ចុះ!
សូមស្ដាប់ការរៀបរបស់ពីទុក្ខលំបាករបស់កូនៗ លោក អ៊ិត សេដ្ឋា ដែលសម្ភាសន៍ដោយលោក ពែកមី ៖


