Sponsor
Pisey

ក្រោយ​សង្គ្រាម​លោក​លើក​ទី១​ និង​ទី២​ ត្រូវ​បាន​បញ្ចប់​ សាកសព​ទាហាន​រាប់​លាន​នាក់​ត្រូវ​បាន​យក​មក​បញ្ចុះ​សព​ និង​កសាង​កន្លែង​សំ​រាប់​គោរព​វិញ្ញាណក្ខន្ធ​ដែល​បាន​ដាក់​ឈ្មោះ​របស់​ពួក​គេ​ នៅ​តាម​តំបន់​មួយ​ចំនួន​ ក្នុង​បណ្ដាល​​ប្រទេស​នានា​។

អង្គការ​អន្តររដ្ឋាភិបាល​ (CWGC)​ បាន​បញ្ជាក់​ថា​ កន្លែង​បញ្ចុះ​សព​សម្ព័ន្ធ​មិត្ត​ធំ​ៗ​បំផុត​ទាំង​១០​នៅ​អឺរ៉ុប​មាន​ដូច​ជា​៖

១. កន្លែង​បញ្ចុះ​សព​ Tyne Cot Cemetery (ប្រទេស​បែលហ្សិក​)

ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​អង់គ្លេស​ និង​កាណាដា​ ចំនួន​ ១២.០០០​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។

២. កន្លែង​បញ្ចុះ​សព​ Etaples Military Cemetery (ប្រទេស​បារាំង​)

ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​អង់គ្លេស​ ឥណ្ឌា​ អាល្លឺម៉ង់​ កាណាដា​ អូស្ត្រាលី​ និង​នូវែលហ្សេឡង់​ ចំនួន​ ១០.០០០​នាក់​ និង​សង្គ្រាម​លោក​លើក​ទី​២​ ចំនួន​ ១១៩​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។

៣. កន្លែង​បញ្ចុះ​សព​ Lijssenthoek Military Cemetery (ប្រទេស​បែលហ្សិក​)

ក្រោយ​សង្គ្រាម​នៅ​ក្បែរ​ទីក្រុង​ Ypres​ ប្រទេស​បែលហ្សិក​ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ ចំនួន​ ៩.៩០១​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។

៤. កន្លែង​បញ្ចុះ​សព​ St Sever Cemetery Extension (ប្រទេស​បារាំង​)

ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ និង​ជា​អ្នក​ទោស​សង្គ្រាម​របស់​អាល្លឺម៉ង់​ ចំនួន​ ៨.៦៧៦​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

៥. កន្លែង​បញ្ចុះ​សព​ Cabaret-Rouge British Cemetery (ប្រទេស​បារាំង​)

ក្រោយ​សង្គ្រាម​ខែ​មីនា ឆ្នាំ​១៩១៦ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ ចំនួន​ ៧.៦៥៧​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

៦. កន្លែង​បញ្ចុះ​សព​ Reichswald Forest War Cemetery (ប្រទេស​អាល្លឺម៉ង់​)

ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ចំនួន​ ៧.៥៩២​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

៧. កន្លែង​បញ្ចុះ​សព​ Poelcappelle British Cemetery (ប្រទេស​បែលហ្សិក​)

ក្រោយ​វាយ​រំដោះ​ពី​ការ​គ្រប់គ្រង​របស់​ប្រទេស​អាល្លឺម៉ង់​ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ ចំនួន​ ៧.៤៨០​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

៨. កន្លែង​បញ្ចុះ​សព​ Serre Road Cemetery No 2 (ប្រទេស​បារាំង​)

ក្រោយ​សង្គ្រាម​នៅ​ខែ​មីនា​ ឆ្នាំ​១៩១៨ ដែល​ប្រទេស​អាល្លឺម៉ង់​វាយ​យក​ពី​ប្រទេស​អង់គ្លេស​ ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ ចំនួន​ ៧.១២៨នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

៩. កន្លែង​បញ្ចុះ​សព​ Hooge Crater Cemetery (ប្រទេស​បែលហ្សិក​)

ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ ចំនួន​ ៥.៩១៨នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​។ 

១០. កន្លែង​បញ្ចុះ​សព​ Boulogne Eastern Cemetery (ប្រទេស​បារាំង​)

ផ្នូរ​សព​ទាហាន​សម្ព័ន្ធ​មិត្ត​ក្រោយ​សង្គ្រាម​លោក​លើក​ទី​១ មាន​ចំនួន​ ៥.៥៧៧នាក់​ និង​សង្គ្រាម​លោក​លើក​ទី​២​ ចំនួន​ ២២៤​នាក់​ ដែល​ត្រូវ​បាន​កប់​នៅ​ក្នុង​តំបន់​នេះ​៕

ប្រភព៖ ​ warhistoryonline

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor