Sponsor
Pisey

ប៉ូលិស​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​ ១២​នាក់ និង​រក​ឃើញ​ឃាតក​ ២នាក់​ទៀត ជា​អ្នក​ចូលរួម​ធ្វើ​សកម្មភាព​ ប្រហារ​ភេរវកម្ម​នៅ​លើ​ស្ពាន​ទីក្រុង​ឡុងដ៍ កាល​ពីយប់​ថ្ងៃសៅរ៍​ សប្ដាហ៍​មុន​ ដែល​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ ៧នាក់ និង​ ៤៨​នាក់​រង​របួស​។ ​នេះបើ​យោង​តាម​ការ​ចេញ​​ផ្សាយ​របស់​សារព័ត៌មាន​ BBC​ នៅ​ថ្ងៃ​ទី​ ០៦ខែ​មិថុនា ឆ្នាំ​២០១៧​។ 

ជំនួយ​ការ​ស្នងការ​នគរបាល​​លោក​ Mark Rowley ​បាន​ឲ្យដឹង​​ថា ភេរវករ​ចំនួន​ ៣​រូប ​ក្នុង​នោះ​ចាប់​ខ្លួន​បាន​ ២​នាក់​ បុរស​ទី​មួយ​ជនជាតិ​អង់គ្លេស​ កើត​នៅ​ក្នុង​ប្រទេស​ ប៉ាគីស្ថាន ​ឈ្មោះ ​Khuram Butt​ អាយុ​ ២៧​ឆ្នាំ​ និង​ទី​ពីរ​ឈ្មោះ ​Rachid Redouane អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ម៉ារ៉ុក-លីប៊ី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បើ​តាម​សេចក្ដី​រាយការណ៍​ពី​មន្ទីរ​សុខាភិបាល​ NHS England​ ជន​រងគ្រោះ​ចំនួន ៣៦​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឡើយ ខណៈ​ដែល​ ១៨​នាក់​ផ្សេង​ទៀត​ស្ថិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor