
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវការជ្រើសរើសមន្រ្តី បុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៧៤១នាក់ ដើម្បីបម្រើការងារនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ ទូទាំងប្រទេស សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។
