ទារកដ៏កំសត់ម្នាក់ត្រូវបានគេជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអាគារសាលារៀននៅក្នុងទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីទារករងគ្រោះនេះអាចរស់រានមានជីវិតដោយខ្លួនឯងក្នុងរយៈពេល 4 ថ្ងៃ ទោះគ្មានទឹក គ្មានអាហារបរិភោគ។


យោងតាមវីដេអូយើងអាចឃើញថា ទាហានអ៊ីរ៉ាក់ បានបោសដីចេញពីមុខនិងខ្លួនប្រាណរបស់ទារករងគ្រោះមានអាយុទើបតែជិត១ឆ្នាំ ដែលម្តាយ និងលោកតារបស់គេបានស្លាប់បាត់បង់ជីវិតក្នុងពេលដែលមានសង្គ្រាមផ្ទុះឡើងរវាងទាហានអ៊ីរ៉ាក់ និងក្រុម ISIS។



សំលេងយំរបស់ទារករងគ្រោះបានបន្លឺឡើង ធ្វើឲ្យទាហានអ៊ីរ៉ាក់ដែលបានវាយយកទីក្រុងដែលធ្លាប់ជាបន្ទាយដ៏រឹងមាំរបស់ ISIS មកវិញបានលឺ រួចក៏ប្រញាាប់ស្វែងរកកុមារនេះដើម្បីសង្គ្រោះ។


ទស្សនាវីដេអូនៅពេលដែលទាហានបានរកឃើញទារកគួរឲ្យអានិតនេះខាងក្រោម:
Source: dailymail