Sponsor
Pisey

រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​រុស្ស៊ី​មួយ​រូប​ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​គណៈរដ្ឋមន្រ្តី​ការពារ​ជាតិ​មកពី​ ៣៩​ប្រទេស​ ក្នុង​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ផង​ដែរ ដោយ​និយាយ​ថា​ មហិច្ឆតា​នុយក្លេអ៊ែរ​របស់ ​កូរ៉េខាងជើង​ អាច​នឹង​គំរាម​កំហែង​ដល់​ទីក្រុង​មូស្គូ នៅ​ពេល​អនាគត​។ ​

ក្នុង​អំឡុង​ពេល​សន្និសីទ​សន្តិសុខ​អន្តរជាតិ​មួយ​ឈ្មោះ​ Shangri-La Dialogue ​នៅ​ប្រទេស​សិង្ហបុរី

អនុ​រដ្ឋមន្ត្រីការពារជាតិ​ រុស្ស៊ី​ លោក​ Alexander Fomin ​បាន​គូស​បញ្ជាក់​ថា អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​ មិន​ត្រឹម​តែ​ធ្វើការ​គំរាមកំហែង​នៅ​លើ​​ឧបទ្វីប​កូរ៉េ​ ប៉ុណ្ណោះ​ទេ​ វា​អាច​នឹង​ផ្គើន​ដាក់​ទីក្រុង​មូស្គូ​ផង​ដែរ​។

ស្របគ្នា​នោះ​ដែរ​ ​រដ្ឋមន្ត្រី​រូប​នេះ​ បាន​លើក​ឡើង​ទៀត​ថា​ រដ្ឋាភិបាល​រុស្ស៊ី​មាន​គោល​ជំហរ​គាំទ្រ​ដល់​ការ​ដាក់ទណ្ឌកម្ម​ថ្មី​នានា​ ទៅ​លើ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ ដើម្បី​មេដឹកនាំ លោក គីម យុងអ៊ុន បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ងាក​មក​ចរចា​គ្នា​ស្វែង​រក​សន្តិភាព​ឡើង​វិញ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor