សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបប្រជុំធំមួយជាមួយរដ្ឋាភិបាល រុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងមានការចូលរួមពីសំណាក់មេដឹកនាំចំនួន ២០ប្រទេស ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅប្រទេស អាល្លឺម៉ង់ ក្នុងខែកក្កដា ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bloomberg។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្នុងជំនួបនេះអាមេរិកនឹកលើកយករឿងដែលពាក់ព័ន្ធមួយចំនួនជាមួយប្រទេសរុស្ស៊ី ដូចជា រឿងក្ដីរបស់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីបណ្ដេញប្រធាន FBI ចេញការងារ ដោយសារក្រុមស៊ើបអង្កេតមួយនេះ លើកឡើងពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។
គួរបញ្ជាក់ផងដែរថា នេះគឺជាការណាត់ជួបលើកដំបូងរវាងមហាអំណាចទាំងពីរ និងសមាជិកទាំង ២០ប្រទេស (G-20) បន្ទាប់ពីភាគីទាំងពីរធ្លាប់បានគគ្រឺតជើងធ្មេញដាក់គ្នា ដោយសារសង្គ្រាមនៅ ក្នុងប្រទេសស៊ីរី។ យ៉ាងណាមិញមន្ត្រីរដ្ឋបាលសេតវិមានពុំបានបញ្ជាក់ច្បាស់ពី កាលបរិច្ឆេទនៃការប្រជុំឡើយ៕

@Amapapa.News
