Sponsor
Pisey

ក្នុង​សន្និសីទ​កាសែត​ មុន​ការ​ប្រកួត​មិត្តភាព​រវាង​កម្ពុជា​ និង​ឥណ្ឌូណេស៊ី​ លោក Leonardo Vitorino ​បាន​និយាយ​ថា​ ការ​ប្រកួត​នេះ​ផ្ដោត​សំខាន់​ទៅ​ទម្រង់​លេង​របស់​កូន​ក្រុម ​ជាង​លទ្ធផល​​ ពី​ព្រោះ​អ្វី​ដែល​សំខាន់​គឺ​ការ​ជួប​ អាហ្វហ្គានីស្ថាន​ក្នុង​វគ្គ​ជម្រុះ​ AFC Asian Cup2019 នៅ​ថ្ងៃ​ទី​១៣​មិថុនា​ខាង​មុខ។

“​សម្រាប់​ថ្ងៃ​ស្អែក​! ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​ មាន​សារសំខាន់​ជាង​លទ្ធផលនៃ​ការ​ប្រកួត​​ ពី​ព្រោះ​តែ​ ក្រុម​ឥណ្ឌូណេស៊ី​ពង្រឹង​ក្រុម​ត្រៀម ​AFC U-23 Championship វគ្គ​ជម្រុះ​ហើយ​​យើង​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​អាហ្វហ្គានីស្ថាន​ក្នុង​ AFC Asian Cup” សម្ដី​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល។

លោក​បាន​បន្ត​ថា​៖" យើង​នឹង​ប្រើ​ប្រាស់​កីឡាករ​​វ័យ​ក្មេង​ខ្លះៗ​ ពី​របៀប​លេង​ ហើយ​មើល​ទម្រង់​លេង​របស់​ពួក​គេ​អាច​ធ្វើ​បាន​កម្រិត​ណា​ ពេល​ជួប​អាហ្វហ្គានីស្ថាន។ ថ្ងៃ​ស្អែក​គឺ​ជា​ការ​ប្រកួត​ដ៏​ល្អ​មើល​មួយ​ដោយ​សារ​ពួក​គេ ​(ឥណ្ឌូណេស៊ី)​ជា​ក្រុម​ដ៏​ល្អ​មួយ ​ហើយ​យើង​ក៏​មាន​ដំណើរ​ការ​ល្អ​មក​ខ្លះ​ហើយ​ដែរ។"

ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨​ខែ​មិថុនា​ឆ្នាំ​២០១៧​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor