គេហទំព័របរទេសមួយ បានធ្វើការស្រាវជ្រាវក្លឹបបាល់ទាត់ធំៗក្នុងពិភពលោក តាមរយៈសកម្មភាពផ្សេងរួមមាន ភាពល្បីល្បាញនៃការគាំទ្រក្នុងបណ្ដាញសង្គមផ្សេងៗ ព្រមជាមួយនឹងប្រាក់ចំណេញ និងចំនួននៃការលក់អាវកីឡាករ។
នៅលើលោកយើងនេះ ក្លឹបដែលឈ្នះពានរង្វាន់ច្រើនជាងគេគឺ Barcelona និង Real Madrid តែក្លឹបទាំងពីរនេះ នៅចាញ់ក្លឹបមួយដែលមានអ្នកគាំទ្រច្រើនជាងគេក្នុងពិភពលោក។ ចង់ដឹងក្លឹបនោះសូមមើលខាងក្រោម៖
៧- Liverpool ៨៥លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers ៧លាននាក់), Instagram (៣.៩លាន) និង Facebook (២៩លាននាក់) សរុបទាំងអស់ ៣៩.៩លាននាក់ លក់អាវបាន ៨០៥,០០០អាវ(២០១៦)។
៦- FC Bayern Munich៨៧លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers៣.៤លាននាក់), Instagram (៩.៤លាន) និង Facebook (៤១.៤លាននាក់) សរុបទាំងអស់៥៤.២លាននាក់ លក់អាវបាន ១៥០០០០០អាវ(២០១៦)។
៥- Arsenal ១៤២លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers៩.៥លាននាក់), Instagram (៩.១លាន) និង Facebook (៥៦.៤លាននាក់) សរុបទាំងអស់៥៤.២លាននាក់ អ្នកមើលក្នុងទូរទស្សន៍ជុំវិញពិភពលោក៣៨លាននាក់ក្នុងមួយរដូវកាល លក់អាវបាន១១២៥០០០អាវ(២០១៦)។
៤- Chelsea ២០០លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers៨.២លាននាក់), Instagram (៨.៨លាន) និង Facebook (៤៧.៧លាននាក់) សរុបទាំងអស់៦៤.២៧លាននាក់ លក់អាវបាន១៦៥០០០០អាវ(២០១៦)។
៣- Real Madrid ៣១០លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers២២.៧លាននាក់), Instagram (៤៦.៨លាន) និង Facebook (៩៦.១លាននាក់) សរុបទាំងអស់១៦៥.៦លាននាក់ លក់អាវបាន២២៩០០០០អាវ(២០១៦)។
២- Barcelona ៥០០លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers២០.៥លាននាក់), Instagram (៤៨.១លាន) និងFacebook (៩៧.៨លាននាក់) សរុបទាំងអស់១៦៦.២៤លាននាក់ លក់អាវបាន១៩៨០០០០អាវ(២០១៦)។
១- Manchester United ៧៥០លាននាក់
វត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម: Twitter (មានអ្នក followers១០លាននាក់), Instagram (១៦.៨លាន) និង Facebook (៧២.៩លាននាក់) សរុបទាំងអស់៩៩.៧លាននាក់ អ្នកមើលក្នុងទូរទស្សន៍ជុំវិញពិភពលោក២ពាន់លាននាក់ក្នុងមួយរដូវកាល (៥២%មើលការប្រកួតក្នុង Premier League ) លក់អាវបាន២៨៥០០០០អាវ(២០១៦)។
ប្រភព៖ sokkaa
