
កំពូលកីឡាករចាក់គោជើងចាស់មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានសម្តែងភ្លាត់ស្នៀតរអិលដួលលើដី បណ្តាលឲ្យសត្វគោវ័តគាត់ចំខ្លួនផ្នែកទ្រូង ក្នុងអំឡុងពេលសម្តែងក្នុងពិធីបុណ្យមួយក្នុងប្រទេសបារាំង។ កីឡាករចាក់គោជើងចាស់ខាងលើមានឈ្មោះ Ivan Fandino អាយុ36 ឆ្នាំ មកពីប្រទេសអេស្ប៉ាញ ត្រូវបានសត្វគោទង្ងន់ជីត៥០០គីឡូរត់យ៉ាងកម្រោលចូលទៅបុកលោកបោកឡើងទៅលើ និងយកស្នែងជល់ចំផ្នែកទ្រូង បណ្តាលឲ្យលោកទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ និងបាននិយាយពាក្យចុងក្រោយទៅកាន់ក្រុមអ្នកជួយសង្គ្រោះលោកថា "ប្រញាប់ឡើង! ខ្ញំុជិតស្លាប់ហើយ"។



លោកបានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែគាំងបេះដូង បន្ទាប់ពីរងរបួសយ៉ាងធ្ងង់ធ្ងរត្រង់សួត និងតម្រងនោម។ ចំណែកសត្វគោដែលប្រយុទ្ធជាមួយលោកបានរងរបួសដាច់ត្រចៀក និងផ្នែកជាច្រើនទៀត ហើយបន្ទាប់មកវាត្រូវគេសម្លាប់ចោល។
អ្នកទស្សនាផ្ទាល់នៅទីនោះបាននិយាយថា: ពួកគេសឹងតែមិនជឿថាលោក Ivan Fandino មានរឿងបែបនេះសោះ ព្រោះគាត់គឺជាកីឡាករដ៏ជំនាញ និងនឹកស្មានថាគាត់អាចគ្រប់គ្រង់ស្ថានការណ៍នេះបានល្អ តែគ្រប់យ៉ាងគឺពិតជាអាក្រក់ជាខ្លាំង។
គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលតិចជាងមួយឆ្នាំ មានកីឡាករចាក់គោបីនាក់ហើយដែលបានស្លាប់ក្នុងការសម្តែង។



ទស្សនាវីដេអូពេលដែលលោក Ivan Fandino ត្រូវគោចាក់រហូតដល់ស្លាប់ខាងក្រោម:
Source: dailymail