
ការវាយដំ, ការរំលោភសេពសន្ថវៈ, ការបង្អត់អាហារធ្វើឲ្យអត់ឃ្លាន និងការសម្លាប់មនុស្ស បានក្លាយទៅជាការពិតដល់គួរឲ្យខ្លាចប្រចាំថ្ងៃសំរាប់ប្រជាពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់ទៅហើយ។ ហើយអ្វីកាន់តែច្បាស់ទៀតនោះគឺ ថ្មីៗនេះមានអ្នកទោសម្នាក់បានឈឺរហូតដល់ស្លាប់ បន្ទាប់ពីកូរ៉េខាងជើងដោះលែងបញ្ជូនមកទឹកដីរបស់ខ្លួនវិញគឺសហរដ្ឋអាមេរិកបានប្រាំមួយថ្ងៃ ក្រោយពីរស់នៅក្នុងគុក និងរងការធ្វើទារុណកម្មដ៏ឃោរឃៅអស់ជាច្រើនឆ្នាំក្នុងរបបផ្តាច់ការនៃមេដឹកនាំ គីម ជុងអ៊ុន។




អ្នកទោសជនជាតិអាមេរិកខាងលើឈ្មោះ Otto Warmbier អាយុ ២២ឆ្នាំ លោកត្រូវគេពិនិត្យឃើញថា បានទទួលរងរបួសលើរាង្គកាយ និងការបំផ្លាញយ៉ាងធ្ងន់ធ្ងរខាងសតិអារម្មណ៍ និងផ្នែកខួរក្បាល ក្រោយពីលោកបានជាប់ឃំុឃាំងនៅក្នុងគុកដាច់ស្រយាលមួយកន្លែងក្នុងកូរ៉េខាងជើង ដែលជាកន្លែងមានអ្នកទោសនយោបាយចំនួន ១សែន២មឺុននាក់ រួមមានជនបរទេស និងប្រជាពលរដ្ឋកូរ៉េខាងជើងផ្ទាល់ ហើយក្នុងនោះមានអ្នកទោសជាច្រើនបានស្លាប់នៅទីនោះ។








ខាងក្រោមគឺជាវីដេអូដ៏កម្របង្ហាញពីការធ្វើទារុណកម្មលើអ្នកទោសក្នុងកូរ៉េខាងជើង:
វីដេអូអ្នកទោសអាមេរិកស្រស់ទឹកភ្នែកអរគុណកូរ៉េខាងជើងដែលដោះលែងលោក:
Source: dailymail