
យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែមិថុនានេះថា ទីក្រុង វ៉ាស៊ីនតោន ទើបបានបញ្ចប់កិច្ចព្រមព្រៀងគ្នាជាមួយទីក្រុងម៉ូស្គូ បន្ទាប់ពីទទួលការព្រមានយ៉ាងចាស់ដៃពីសំណាក់រដ្ឋាភិបាលរុស្ស៊ី បន្ទាប់ពីកងកម្លាំងចម្រុះធ្វើការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងពួក ISIS។
ក្រសួងការពារជាតិ រុស្ស៊ី ថ្លែងថា "រាល់យន្តហោះណាមួយ ដែលប្រតិបត្តិការ នៅខាងលិចទន្លេ Euphrates ក្នុងពេលបច្ចុប្បន្ននេះ នឹងត្រូវបានចាត់ទុកថា ជាគោលដៅស្របច្បាប់មួយ ដែលកងកម្លាំងទ័ពអាកាសស៊ីរី និង រុស្ស៊ី ធ្វើការបាញ់ទម្លាក់ភ្លាមៗតែម្ដង"៕
គួររម្លឹកឡើងវិញថា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសខាងលើនេះ ធ្វើឡើងបន្ទាប់កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងម៉ាក Su-22 របស់ស៊ីរី នៅត្រើយទន្លេ Euphrates ក្នុងខេត្ត Raqqa។ ប៉ុន្មានម៉ោងក្រោយកើតហេតុ រុស្ស៊ីបានប្រកាសព្រមានតម្រង់គ្រាប់មីស៊ីលសំដៅដែលអាកាសរបស់កងកម្លាំងចម្រុះ ប្រសិនបើអាមេរិកមិនចេញមុខទទួលកំហុស៕
ប្រភព៖ CNBC
