Sponsor
Pisey

ក្រុម​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ បាន​រួម​គ្នា​ដង្ហែក្បួន​ ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​ ទាក់ទង​នឹង​ការ​បាត់បង់​ជីវិត​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​សម្លាប់​។ នេះ​បើ​តាម​ យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី​(RT) បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។

ក្រុម​បាតុករ​ជា​ច្រើន​នាក់​ បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក​ Edir Frederico Da Costa​ ដោយ​ដុត​បំផ្លាញ​សម្ភារៈ​សាធារណៈ​ នៅ​លើ​ដង​វិថី​ Richmond ក្នុង​ទីក្រុង​ឡុងដ៍​ ព្រម​ទាំង​ស្រែក​ទាមទារ​ថា​ "ពួក​យើង​ចង់​បាន​យុត្តិធម៌​ សន្តិភាព​ និង​ប៉ូលិស​ដែល​មិន​ប្រកាន់​ជាតិ​សាសន៍​" ស្រប​ពេល​ដែល​ពួក​គេ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ក្រុម​មន្ត្រី​ប៉ូលិស​ការពារ​សណ្ដាប់ធ្នាប់​ នៅ​ខាង​ក្រៅ​ស្ថានីយ​ប៉ូលិស​ Forest Gate​។ តាម​សារព័ត៌មាន​អង់គ្លេស​ Guardian បាន​រាយការណ៍​ថា​ ពុំ​មាន​ការ​ចាប់​ខ្លួន​ក្រុម​បាតុករ​នោះ​ឡើយ​ ខណៈ​មន្ត្រី​ប៉ូលិស​ចំនួន​ ២នាក់​ ទទួល​រង​របួស​ស្រាល​៕

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Da Costa មាន​អាយុ​ ២៥ឆ្នាំ​ត្រូវ​បាន​គេ​វាយដំ​យ៉ាង​សាហាវ​ បន្ទាប់​ពី​គេ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​បង្គាប់​ឲ្យ​ឈប់​រថយន្ត​ នៅ​ក្នុង​តំបន់​ Newham​ ភាគ​ខាង​កើត​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor