
លោក Felix Mourinho ដែលជាឪពុករបស់គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានទទួលមរណភាពហើយនៅមុននេះ បន្តិចក្នុងអាយុ៧៩ឆ្នាំ។
ប្រភព Goal បាននិយាយថាការស្លាប់របស់អតីតគ្រូបង្វឹកក្លឹបព័រទុយហ្គាល់ Belenenses រូបនេះ ត្រូវបានប្រកាសដោយគណនី Twitter របស់ក្លឹបខាងលើ។ ដោយឡែក លោក Jose Mourinho ក៏បានផុសរូបភាពខ្លួនឯងជាមួយឪពុករបស់គាត់ក្នុងគណនី Instagram កាលល្ងាចថ្ងៃសៅរ៍ ដោយមិនបានសរសេរពាក្យអ្វីមួយម៉ាត់ឡើយ។
Mourinho Sr. ធ្លាប់បានបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់បានម្ដ ងក្នុងតួនាទីជាអ្នកចាំទី បន្ទាប់មកគាត់ចំណាយពេល២៥ឆ្នាំក្រៅទីលានជាគ្រូបង្វឹក៕
