
ការប្រកួតវគ្គជម្រុះក្នុងពូល B ពានរង្វាន់ FIFA Confederation Cup2017 បានរកឃើញក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយដោយអាល្លឺម៉ង់ និងឈីលីបានឈ្នះគូរប្រកួតរៀងៗខ្លួនកាលពីយប់មិញ។
ក្រុមម្ចាស់ជើងឯក World Cup 2014 បានយកឈ្នះក្រុមមកពីអាហ្វ្រិកកាមេរ៉ូន៣ទល់១ នាការប្រកួតក្នុងកីឡដ្ឋាន Olimpiyskiy Stadion Fisht ។ បីគ្រាប់របស់ក្រុមយក្សនៅអឺរ៉ុបមួយនេះ រកបានដោយខ្សែបម្រើ Kerem Demirbay នាទី៤៨ ខណៈខ្សែប្រយុទ្ធទើបល្បី Timo Werner រកបាន២គ្រាប់ម្នាក់ឯងនាទី៦៧និង៨២។ យ៉ាងណាក្ដី Vincent Aboubakar រកបានរង្វាន់លួងចិត្តឲ្យកាមេរ៉ូនមួយគ្រាប់វិញនាទី៧៩។
ចំណែកមួយគូទៀតគឺឈីលីបានត្រឹមស្មើក្រុមជើងឯកអាស៊ីអូស្ត្រាលី១-១ ប៉ុន្តែយ៉ាងណាឈីលីនៅតែឡើងដដែល ខណៈអូស្ត្រាលីហាលអាវត្រឹមនេះ។ James Troisi ទាត់បញ្ចូលទីឲ្យ ក្រុមកង់ហ្គូរូនាំមុខមុននាទី៤២ ប៉ុន្តែខ្សែបម្រើ Martin Rodriguez រកគ្រាប់តាមស្មើឲ្យក្រុមមកពីអាមេរិកខាងត្បូង នៅនាទី៦៨បន្តឡើងវគ្គ៤ក្រុមចុងក្រោយ៕