
កីឡាករ ប្រដាល់កម្ពុជា ធឿន ធារ៉ាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MAX Muay Thai ដ៏ល្បីរបស់ថៃដោយបានវាយកីឡាករម្ចាស់ផ្ទះឲ្យសន្លប់រហូតដល់ថ្នាក់សែងចេញពីសៃវៀន។
ការប្រកួតនេះ ធារ៉ា ចំណាយត្រឹម២ទឹកប៉ុណ្ណោះ ដោយទឹកទី១វាយឲ្យកីឡាករថៃរាប់ និងដួលជាច្រើនដង។ ចូលទឹកទី២ការប្រយុទ្ធកាន់តែសាហាវ តែយ៉ាងណាកីឡាករកម្ពុជាបានប្រើកែងដ៏មុតស្រួចចំមុខឲ្យដួលសន្លប់ធំយកក្រង់ការសែងចេញពីសៃវៀនតែម្ដង។
ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖