វីដេអូមើលហើយស្ទើរតែគាំងបេះដូង បង្ហាញពីពេលវេលាដ៏រន្ធត់បន្ទាប់ពីមាននារីម្នាក់ត្រូវបានរថភ្លើងកំពុងបើកបរបុកត្រូវ នៅពេលដែលនាងរវល់តែនិយាយទូរស័ព្ទជាមួយមិិត្តភក្តិ និងកំពុងរត់ឆ្លងផ្លូវរថភ្លើង។ នារីរងគ្រោះខាងលើមានឈ្មោះ Pratiksha Natekar អាយុ ១៩ ច្បាស់ណាស់គឺនាងមិនបានលឺសំលេងម៉ាស៊ីនរថភ្លើងដែលកំពុងធ្វើដំណើរមកក្បែរនាងនោះទេ ពីព្រោះនាងបានកំពុងតែពាក់កាស់ស្តាប់នៅនឹងត្រចៀក។
ហេតុការណ៌នេះបានកើតឡើងនៅស្ថានីយ៌រថភ្លើងក្នុងទីក្រុង Mumbai នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧។
យោងតាមវីដេអូដ៏រន្ធត់របស់ CCTV យើងអាចឃើញអ្នកធ្វើដំណើរជាច្រើនកំពុងឈរចាំជិះរថភ្លើង មានភាពភ័យតក់ស្លុតបំផុត នៅពេលដែលឃើញមាននារីម្នាក់បានរត់ឆ្លងកាត់ផ្លូវ ស្របពេលរថភ្លើងបានបើកមកដល់។ អ្នកដំណើរព្យាយាមឈោងដៃដើម្បីឲ្យនាងកាន់ ប៉ុន្តែហាក់ដូចជាយឺតពេលបន្តិច ទើបធ្វើឲ្យនារីរងគ្រោះបាត់បង់ម្ចាស់ការ ក៏រត់ត្រលប់ទៅឈរនៅកណ្តាលផ្លូវរថភ្លើងវិញ និងយកដៃខ្ទប់មុខ។ រថភ្លើងក៏បានបុកនាងពីក្រោយដួលបោកផ្ទប់នឹងផ្លូវ និងបន្តបើកបរពីលើក្មេងស្រីតែម្តង។
ពិតជាសំណាងក្នុងមួយពាន់សំណាង ក្មេងស្រីខាងលើគឺបានរួចផុតពីសេចក្តីស្លាប់ ដោយរងរបួសស្រាល ត្រង់មាត់ ភ្នែក និងក្បាលប៉ុន្នោះ ពីព្រោះតែអ្នកបើកបររថភ្លើងបានព្យាយាមចាប់ហ្វាង់បន្ថយល្បឿនរថភ្លើងទាន់ពីចង្ងាញ។
ទស្សនាវីដេអូខាងក្រោមនេះ:
Source: dailymail / liveleak
