ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ អតីតតារាចម្រៀងលោក សាពូន មីដាដា ក៍បានធ្វើការបញ្ចេញមតិ ដោយតាំងនាមខ្លួនជាពលរដ្ឋខ្មែរម្នាក់ អាចថាជាអ្នកវិភាគបាន ដោយមានការចាំអារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក សូមអានខ្លឹមសាររបស់លោក ខាងក្រោមនេះ៖
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់យល់ថា មេឃុំ /ចៅសង្កាត់Cnrp ជាងបួនរយដែលទើបតែជាប់ឆ្នោតថ្មីៗនេះ មិនដល់ពីរឆ្នាំទេ ប្រជាជននឹងទាមទាឲ្យចុះចេញពីដំណែង ព្រោះមេឃុំ/ចៅសង្កាត់Cnrp ទាំងនោះគ្មានសមត្ថភាព និងលទ្ធភាព បម្រើ អភិវឌ្ឍន៍ឃុំ/សង្កាត់របស់ខ្លួនឲ្យរីកចំរើនដូចអ្វីដែលខ្លួន និងមេបក្សខ្លួនសន្យាអួតអាងនោះឡើយ ហើយCnrp នឹងរលាយដោយខ្លួនឯងមុនការបោះឆ្នោតឆ្នាំ2023 មកដល់ ។ ប៉ុន្តែប្រសិនបើមេឃុំ/ចៅសង្កាត់Cnrp រូបណាដែលមានឆន្ទះស្មោះត្រង់ និងធ្វើការបានល្អចំពោះប្រជាជន នោះបក្សCPP នឹងទទួលយកមកបម្រើការជ្រកក្រោមម្លប់តេជោសន្តិភាពរហូត ។ ដូច្នេះ CPP តែងតែផ្តល់ក្តីសង្ឃឹម និងឱកាសឲ្យពូមីងបងប្អូនCnrp ជានិច្ច .... សូមគោរពអរគុណ
ជាមួយគ្នានេះខ្ញុំសូមលើកឡើងអ្វីដែលជា បទសម្ភាសន៍ VOA ជាមួយលោក ជិន សុខងេង ចៅសង្កាត់ជាប់ឆ្នោតថ្មីវ័យក្មេងជាងគេរបស់បក្សប្រឆាំង ប្តេជ្ញាមិនពុករលួយ
