Sponsor
Pisey

ខ្សែវីដេអូមួយបង្ហាញពីស្ថានភាពដ៏គួរឲ្យរន្ធត់ នៅពេលដែលយន្តហោះ AirAsia កំពុងហោះហើរដឹកមនុស្ស ៣៥៩ នាក់ បាន ជួបបញ្ហាម៉ាសីុន ធ្វើឲ្យយន្តហោះទាំងមូលញ័ររង្គើរឥតឈប់។ គួរបញ្ជាក់ផងដែលថាហេតុការនេះបានកើតឡើងកាលពីថ្ងៃអាទិត្យទី ២៥ ជើងហោះហើរលេខ D7237 ចេញពីព្រលានយន្តហោះ Perth ទៅកាន់ប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវបានបង្ខំឱ្យត្រលប់វិញនៅពេលដែលមានបញ្ហាម៉ាសីុន ក្រោយហោះហើរបាន ២ម៉ោង។ ម៉ោង។

អ្នកដំណើរម្នាក់បានប្រាប់ឲ្យដឹងថា "បានលឺសំលេងដ៏ខ្លាំងលាន់ឡើង មុនពេលដែលយន្តហោះចាប់ផ្តើមញ័រ។ បន្តិចក្រោយមកក៏មានអ្នកដំណើរដែលអង្គុយក្បែរបង្អួយ ថាបានឃើញរបស់អ្វីម្យ៉ាងដូចផ្លែកាំបិត បានរបូតហោះចេញពីទួរបីន (កង់មានស្លាប​សម្រាប់បង្វិលក្នុងស្លាបយន្តហោះ)"

អ្នកដំណើរដែលថតវីដេអូនេះបាននិយាយថា "មនុស្សជាច្រើនបានយំ និងបាននាំគ្នាពាក់អាវសុវត្តិភាព ពួកគេទាំងអស់គិតថាយន្តហោះប្រាកដជាធ្លាក់ចុះទៅក្រោម ព្រោះវាញ័រខ្លាំងបំផុត ញរ័រហូតដូចជាពួកយើងអង្គុយក្នុងម៉ាសីុនបោកខោអាវ។ គ្រប់គ្នាបានអង្គុយបុណ្យដល់ព្រះជាម្ចាស់ឲ្យជួយតាមថែរក្សាពួកគេ កំុឲ្យមានរឿងអ្វីអាក្រក់កើតឡើងឲ្យសោះ។"

ចុងក្រោយបំផុតគ្រប់យ៉ាងបានត្រលប់ទៅជារឿងល្អវិញ ក្រោយពីយន្តហោះអាចចុះចតបានដោយសុវត្តិភាព ធ្វើឲ្យជីវិតរបស់ពួកគេដូចកើតជាថ្មីម្តងទៀត។

ទស្សនាវីដេអូបង្ហាញពីខាងក្នុងយន្តហោះមានអ្នកដំណើរអង្គុយទាំងភ័យខ្លាចខាងក្រោម:

Source: 7NewsPerth / dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor