Sponsor
Pisey

ក្រុម​យុវជន​ Real Madrid ចំនួន​៤​នាក់​ដែល​ទើប​តែ​ជួយ​ក្រុម​យុវជន​ក្រោម​ការ​ដឹកនាំ​របស់​​ Guti លើក​ពាន​បី​ថ្មី​ៗ​ដំឡើង​មក​ឈុត​ធំ​ត្រៀម ​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ត្រៀម​ប្រកួត​មិត្តភាព​សាក​សមត្ថភាព ​Pre-Season ។

កីឡាករ​ទាំង​អស់​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ក្នុង​ទីលាន​ហ្វឹកហាត់​ Valdebebas ហើយ​ពួក​គេ​នឹង​ជា​ផ្នែក​មួយ​របស់​ក្រុម​​ឈុត​ធំ​សម្រាប់​ពាន​រង្វាន់​ International Champions Cup នៅ​អាមេរិក។​ កីឡាករ​ទាំង​បួន​រូប​នោះ​គឺ Manu Hernando, Franchu, Oscar Rodriguez និង Dani Gomez។

១- Oscar Rodriguez (១៨​ឆ្នាំ)

បច្ចុប្បន្ន​រូប​គេ​គឺ​ជា​គ្រាប់​ពេជ្រ​របស់​ Real Madrid Juvenil ហើយ​សមត្ថភាព​របស់​គេ​ បាន​ទាក់​ទាញ​ក្លឹប​នៅ​Premier League មួយ​ចំនួន​រួច​មក​ហើយ​។ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ បាន​ក្លាយ​ជា​កីឡាករ​ល្បី​ប្រចាំ​ ប្រចាំ​យុវជន​ Real Madrid ៨​រដូវ​កាល​មក​ហើយ​ៗ​រូប​នេះ​នឹង​ដល់​វ័យ​១៩​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ។

២- Manu Hernando (18)

ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ហាក់​មិន​មែន​ជា​យុវជន​ទេ​តែ​គេ​ដូច​ជា​កីឡាករ​វ័យ​ចាស់​មួយ​រូប​ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ក្លឹប​នានា​ជា​ច្រើន​រូប​នេះ​ខក​ចិត្ត​មិន​ស្ទើរ​ទេ។ រូប​គេ​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង ​Nacho ទី​២​ ហើយ​រូប​គេ​ក៏​មិន​សូវ​ជា​ខ្ពស់​ជាង​គេ​បំផុត​គឺ​ត្រឹម​១.៨១​ម៉ែត្រ​ប៉ុណ្ណោះ។ ជំនាញ​របស់​គេ​គឺ​ល្បឿន និង​គ្រប់​គ្រង​តំបន់​ខ្លួន​ឯង​បាន​ល្អ​​បន្ទាប់​ពី​ចំណាយ​ពេល​២​រដូវ​កាល​នៅ​កម្រិត​ Juvenil A, យុវជន​មាន​ដើម​កំណើត​មក​ពី​តំបន់​ Palencia នឹង​ដំឡើង​មក​ឈុត​ Castilla រដូវ​កាល​ក្រោយ។

៣- Franchu (19)

មាន​ដើម​កំណើត​ក្នុង​តំបន់​ Ma de Plata ប្រទេស​អាហ្សង់ទីន Franchu គឺ​ជា​ ខ្សែ​បម្រើ​នាំ​លេង​ល្អ​ម្នាក់​ ដែល​ពូកែ​រក​គ្រាប់​បាល់​។ រូប​គេ​ប្ដូរ​ទៅ​លេង​នៅ​អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០០៩​បន្ទាប់​ពី​ បង្ហាញ​ទម្រង់​លេង​ទាក់​ភ្នែក​ក្រុម​ការងារ​រើស​កីឡាករ​យុវជន ពេល​កំពុង​លេង​នៅ​ Cadetes San Martin ។ ប៉ុន្តែ​​ចាក​ចេញ​ទៅ​លេង​នៅ ​Rayo ២​ឆ្នាំ​​ហើយ​កាល​ពី​រដូវ​កាល​មុន​រូប​គេ​ត្រឡប់​មក​វិញ​ បង្ហាញ​ថ្វី​ជើង​បាន​ល្អមិន​នឹក​ស្មាន​ដល់​ ហើយ​ទាក់​ចិត្ត​លោក​ Zidane តែ​ម្ដង។

៤- Dani Gomez (19)

Gomez ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដ៏​ឆ្នើម​ហើយ​ជំនាញ​ទាត់​បាល់​ពិន័យ​ប៉េណាល់ទី​ដោយ​គ្រូ​បង្វឹក​ឲ្យ​ពាក់​អាវ​លេខ​៩ ​នឹង​ឡើង​ដល់​វ័យ​១៩​ឆ្នាំ​ ក្នុង​ដើម​ខែ​កក្កដា​ខាង​មុខ។ យុវជន​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខ្សែ​ប្រយុទ្ធ​ប្រកប​ដោយ​ថាមពល ខ្សែ​ប្រយុទ្ធ​ដ៏​លឿន​ម្នាក់​ ដែល​អាច​បញ្ចប់​ទី​ក្នុង​តំបន់​គ្រោះថ្នាក់​ហើយ​រូប​គេ​លេង​នៅ ​Real Madrid ៧​ឆ្នាំ​ហើយ។ 

រូប​គេ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​គ្រាប់​ពេជ្រ​របស់​អេស្ប៉ាញ​ទៅ​អនាគត​ តាម​ពី​ក្រោយ​ Mariano, Borja Mayoral និង Raul de Tomas៕ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor