Sponsor
Pisey

បរទេស: សមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកប្តីប្រពន្ធមួយគួរ ដែលបានប្រើបំពើហិង្សាទៅលើអ៊ំុស្រីជាម្ចាស់ហាង និងកូនស្រីរបស់គាត់អាយុ ១៥ឆ្នាំ មូលហេតុគឺដោយសារតែពីរអ្នកប្តីប្រពន្ធនេះមិនចូលចិត្តរសជាតិម្ហូបក្នុងហាងរបស់អ៊ំុស្រី។ ហេតុការណ៍នេះបានកើតឡើងនៅហាងលក់មាន់ខ្ចប់ទៅក្រៅឈ្មោះ Qwik Chik ក្បែរមហាវិថីលេខ1, ក្នុងទីក្រុង Baxley នៃរដ្ឋ Georgia ក្បាលពីវេលាម៉ោង 3 រសៀល ថ្ងៃព្រហស្បតិ៍ ២២ ខែមិថុនា ឆ្នាំ២០១៧។ នេះបើយោងតាមការឲ្យដឹងពីបណ្តាញព័ត៌មាន WTOC។

ជនបង្កទាំងពីរត្រូវគេកំណត់អត្តសញ្ញាណថាជា Nathaniel Eric Smith និង Latasha M. Smith បានប៉ះទង្គិចរហូតប្រើអំពើហឹង្សារជាមួយម្ចាស់ហាងឈ្មោះ Jeanette Norris ដោយសារពួកគេប្រាប់ថាមាន់ត្រជាក់សីុមិនកើត ហើយមិនមានដំឡូងបំពងគ្រប់ទៀត។

ម្ចាស់ហាងដំបូងឡើងគឺបានអោយលុយទៅជនបង្កទាំងពីរវិញ ប៉ុន្តែពួកគេបែជាវាយគាត់មួយដៃតាមបង្អួច ទើបធ្វើឲ្យគាត់បើកទ្វាចេញមកខាងក្រៅ ហើយប្រាប់ថា "គាត់បានទាក់ទងទៅប៉ូលីសហើយ តិចទៀតប៉ូលីសនឹងមកដល់"។ លឺបែបនេះស្រាប់តែជនបង្កស្រីបានស្ទុះមកវាយគាត់ជាច្រើនដៃរហូតបាក់ខ្ពង់ច្រមុះ ចំណែកកូនស្រីម្ចាស់ហាងបានព្យាយាមស្ទុះមកជួយម្តាយ ស្រាប់តែត្រូវជនបង្កប្រុសវាយចំកណ្តាលមុខមួយដៃទៀតបណ្តាលឲ្យជាំភ្នែក។

មកដល់ពេលនេះកម្លាំងសមត្ថកិច្ចកំនត់បានរថយន្តរបស់ជនបង្កទាំងពីរ និងអត្តសញ្ញាណ ហើយកំពុងតែតាមចាប់យកមកផ្តន់ទារទោសទៅតាមផ្លូវច្បាប់។

ទស្សនាវីដេអូសកម្មភាពជនបង្កនេះខាងក្រោម:

Source: WTOC-TV / dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor