
សិល្បៈ ៖ ការបែបធ្លាយវីដេអូពិធីករ ពិធីការិនីទូរទស្សន៍ CTN រាំបែកស្លុយពេញឆាក នឹងបទចម្រៀងថៃ ដែលជាបទកំពុងល្បីនោះ ត្រូវបានអ្នកទស្សនា រិះគន់ដោយមិនសំចៃ ដែលមានដូចខាងក្រោម៖ "ឥទ្ធិពល នៃបទថៃ " ปล่อย " អាចធ្វើអោយ ពិធីករ ទូរទស្សន៍ខ្មែរ Ctnឆ្កួតពេញឆាកបាន" “អត់យល់ពីវប្បធម៌ មិនរក្សាអ្វីដែលយើងមានមិនយូរនឹងរលាយអស់ហើយ ” "ចេះនាំគ្នាឆ្កួតចឹងកើត ខ្មែរ អើយខ្មែរ" “ និយាយលែងចេញហ្មង ” "ការសប្បាយមិនប្រកាន់ពូជសាសន៍ ជឿថាពួកគាត់ក៏មិនលុបបំបាត់វប្បធម៌របស់ខ្មែរដែលរៀនបើកចិត្តទូលាយក្នុងការវប្បធម៌ចែករំលែក"។

តាមរយៈវីដេអូនេះទោះជាមិនទាន់មានការបញ្ជាក់ពីក្រុមការងារប្រចាំស្ថានីយទូរទស្សន៍ CTN ថាជាកម្មវិធី Live ផ្ទាល់ ឬក៏ជាឈុតក្រៅឆាកក្តី ប៉ុន្តែវីដេអូដែលបែកធ្លាយនេះត្រូវមហាជនរិះគន់ជាខ្លាំង ដោយពួកគេយល់ថា ជាសកម្មភាពជះឥទ្ធិពលអាក្រក់ដល់ប្រពៃណី វប្បធម៌ខ្មែរ ដែលសង្គមមនុស្សទូទៅកំពុងថែរក្សា និងផ្សព្វផ្សាយនូវអ្វីដែលជាគំរូល្អៗរបស់ជាតិ៕