Sponsor
Pisey

កម្លាំងសន្តិសុខ 3 នាក់បានរងរបួស និងរថយន្តជាច្រើនគ្រឿងបានរងការខូចខាតនៅលើផ្លូវហាយវេ Barre នៃប្រទេឥណ្ឌា បន្ទាប់ពីក្រុមអ្នកតវ៉ាផ្ទុះកំហឹងចំពោះករណីគ្រូពេទ្យរំលោភសេពសន្ថវៈលើក្មេងស្រីជំទង់ រហូតបានបង្កជាអំពើហិង្សានៅមុខមន្ទីរពេទ្យបន្ទាប់ពីកម្លាំងសមត្ថកិច្ចព្យាយាមបំបែកពួកគេ។

តាមប្រភពព័ត៌មានទាក់ទងនឹងក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅយប់កើតហេតុនារីវ័យក្មេងអាយុ ១៨ឆ្នាំ នាងបានទៅចូលរួមពិធីជប់លៀងមួយនៅក្នុងទីក្រុងហើយនាងបានឈឺរហូតសន្លប់បាត់ស្មារតី ក៏ត្រូវគេប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នារីរងគ្រោះបានប្រាប់ឲ្យដឹងថា:

នាងត្រូវបានគេដឹកមកមន្ទីរពេទ្យ ហើយយកនាងទៅសង្គ្រោះក្នុងបន្ទប់ ICU ពេលនោះម្តាយនាងបានផ្លាស់សំលៀកបំពាក់ថ្មីឲ្យនាង។ លុះយប់បន្តិច បុគ្គិលិកប្រចាំការនៅមន្ទីពេទ្យម្នាក់បានមកប្រាប់នាងថាខោវអាវនាងសើមអស់ហើយ ត្រូវតែប្តូរចេញ។ នាងបានសួរទៅបុរសនោះថា "ជួយហៅអ្នកគ្រូពេទ្យស្រី ឬម្តាយនាងឲ្យមកដូរសំលៀកបំពាក់ឲ្យនាងមក" ប៉ុន្តែបុរសនេះបានប្រាប់ថាពួកគេមិននៅទេ ម្តាយនាងចេញទៅក្រៅបាត់ហើយ។ លឺដូច្នោះនាងក៏យល់ព្រមឲ្យបុរសម្នាក់នេះជូនទៅបន្ទប់សំអាតខ្លួន។ នាងត្រូវបង្ខំចិត្តផ្លាស់សំលៀកបំពាក់នៅនឹងមុខបុរសម្នាក់នេះ។ ហើយពេលនោះបុរសនេះបានប្រាប់នាងឲ្យផ្លាស់ទាំងអាវក្នុងផង និងបានយកដៃប៉ះល្វែងលើរបស់នាងទៀត ឃើញដូចនេះនាងបានរត់យ៉ាងលឿនទៅគ្រែរបស់នាង ចំនែកបុរសម្នាក់នេះបានគេចខ្លួនបាត់។

នារីរងគ្រោះបានបន្តទៀតថា:

មិនយូរប៉ុន្មានបុរសដដែរបានត្រលប់មកវិញម្តងទៀត ហើយចាក់ថ្នាំម្យ៉ាងឲ្យនាងគេងលក់ បន្ទាប់មកក៏ឆ្លៀតឪកាសរំលោភនាងតែម្តង។ នាងទទួលអារម្មណ៍ថាមានអ្វីម្យ៉ាងខុសប្រក្រតីប៉ុន្តែមិនអាចធ្វើអ្វីបានព្រោះតែឥទ្ធិពលថ្នាំ។

លុះព្រឹកឡើងឪពុកក្មេងស្រីរងគ្រោះបានសម្រេចចិត្តសំរុកចូលទៅក្នុងបន្ទប់ ICU នោះ បន្ទាប់ពីយប់មិញមានគេមកប្រាប់គាត់ថាហាមចូលទៅខាងក្នុងបន្ទប់នោះឲ្យសោះ។ គ្រាន់តែចូលទៅ ឃើញសភាពកូនស្រី និងសំលៀកបំពាក់ លោកដឹងក្នុងចិត្តថាមានអ្វីមិនល្អទៀតហើយបានកើតឡើងលើកូនរបស់គាត់ជាលើកទីពីរពេលនៅព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។ លោកស្ទុះទៅដាស់កូនរបស់គាត់ កូនគាត់ក៏ដឹងខ្លួន ហើយនិយាយប្រាប់ទាំងទឹកភ្នែកនៅរឿងរ៉ាវទាំងអស់ដែលបានកើតឡើងលើរូបនាង។

គ្រួសាររបស់នារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចអស់ជាច្រើនថ្ងៃ។ នេះបើតាមឲ្យដឹងរបស់សារព័ត៌មាន Outlook Magazine។ ប៉ុន្តែយ៉ាងណាមិនមានព័ត៌មានរាយការណ៍មកថានិឹងមានការសុើបអង្កេតលើករណីនេះឬយ៉ាងណាទេ។ ដឹងត្រឹមថាករណីបានលិចលឺដល់មហាជន ធ្វើឲ្យពួកគេមានការខឹងសម្បា ក៏នាំគ្នាតវ៉ារហូតក្លាយជាអំពើហឹង្សាបង្កឲ្យកម្លាំងសមត្ថកិច្ច៣នាក់រងរបួស។

Source: timesofindia / dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor